ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:43 - អាល់គីតាប

ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គោរព​តាម​ពាក្យ​ដែល​អ្នក​បាន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​តាម​បទ​បញ្ជា​ដែល​យើង​បាន​បង្គាប់​អ្នក?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​កាន់​តាម​សម្បថ​នៃ​ព្រះ‌យេហូវ៉ា និង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​នោះ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​អ្វី​បាន​ជា​លោក​មិន​គោរព​តាម​ពាក្យ​ដែល​លោក​បាន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​លោក​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​យើង​បាន​បង្គាប់​លោក?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​កាន់​តាម​សំបថ​នៃ​ព្រះ‌យេហូវ៉ា នឹង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​នោះ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:43
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​បាន​កោះ​ហៅ​អ្នក​ស្រុក​គីបៀន​មក ដើម្បី​សាក​សួរ(អ្នក​ស្រុក​ពុំ​មែន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូ‌រី​ដែល​នៅ​សេស‌សល់។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ស្បថ​ថា ទុក​ជីវិត​ឲ្យ​ពួក​គេ ប៉ុន្តែ ស្តេច​សូល​រក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ដើម្បី​សំដែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​យូដា​ឃើញ​ថា​ស្តេច​ស្នេហា​ជាតិ)។


ស្តេច​ស៊ូឡៃ‌ម៉ាន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ឲ្យ​អ្នក​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា ហើយ​យើង​បាន​បញ្ជាក់​ប្រាប់​អ្នក​ថា ប្រសិន​បើ​ថ្ងៃ​ណា​មួយ​អ្នក​ចាក​ចេញ​ពី​ទី‌ក្រុង ទៅ​ណា​មក​ណា អ្នក​មុខ​ជា​ស្លាប់​ពុំ‌ខាន។ អ្នក​បាន​ឆ្លើយ​មក​យើង​ថា អ្នក​យល់​ព្រម​ធ្វើ​តាម។


ស្តេច​ស៊ូឡៃ‌ម៉ាន​សួរ​ថា៖ «តើ​អ្នក​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ទត ជា​បិតា​របស់​យើង​ឬ​ទេ? អុលឡោះ‌តាអាឡា​នឹង​ដាក់​ទោស​អ្នក តាម​អំពើ​អាក្រក់​ដែល​អ្នក​បាន​ប្រព្រឹត្ត។


នៅ​ស្រុក​យូដា អុលឡោះ​ជំរុញ​ប្រជា‌ជន​ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្តេច និង​ពួក​មន្ត្រី​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្តេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​អុលឡោះ


ដូច្នេះ​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញាធរ មិន​មែន​ដោយ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ដោយ​មាន​មន‌សិការ ផង។