Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​កាន់​តាម​សំបថ​នៃ​ព្រះ‌យេហូវ៉ា នឹង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​កាន់​តាម​សម្បថ​នៃ​ព្រះ‌យេហូវ៉ា និង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​នោះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ហេតុ​អ្វី​បាន​ជា​លោក​មិន​គោរព​តាម​ពាក្យ​ដែល​លោក​បាន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​លោក​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​យើង​បាន​បង្គាប់​លោក?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គោរព​តាម​ពាក្យ​ដែល​អ្នក​បាន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​តាម​បទ​បញ្ជា​ដែល​យើង​បាន​បង្គាប់​អ្នក?»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:43
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះស្តេច​ដាវីឌ​ទ្រង់​ហៅ​ពួក​គីបៀន​មក​សួរ​គេ (រីឯ​ពួក​គីបៀន​គេ​មិន​មែន​ជា​ពូជ​កូន​ចៅ​អ៊ីស្រាអែល​ទេ គឺ​ជា​សំណល់​នៃ​ពូជ​អាម៉ូរី​វិញ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​នឹង​គេ តែ​សូល​ទ្រង់​រក​សំឡាប់​គេ​ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ)


ស្តេច​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីម៉ាយ​មក មាន​បន្ទូល​សួរ​ថា តើ​យើង​មិន​បាន​ឲ្យ​ឯង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ទេ​ឬ​អី តើ​មិន​បាន​ប្រាប់​បញ្ជាក់​ដល់​ឯង​ឲ្យ​ដឹង​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ណា ដែល​ឯង​នឹង​ចេញ​ដំណើរ ទៅ​ឯ​ស្រុក​ដទៃ​ណា​មួយ នោះ​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ទេ​ឬ​អី ហើយ​ឯង​បាន​ទទួល​ព្រម​ថា ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទូលបង្គំ​បាន​ឮ​នេះ​ល្អ​ណាស់​ដែរ


ស្តេច​ក៏​មាន​បន្ទូល​នឹង​ស៊ីម៉ាយ​ទៀត​ថា ឯង​ស្គាល់​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លាក់​ក្នុង​ចិត្ត​ឯង គឺ​ជា​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ដល់​ដាវីឌ ជា​ព្រះ‌បិតា​យើង​ហើយ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ទំលាក់​ការ​អាក្រក់​របស់​ឯង​នោះ មក​លើ​ក្បាល​ឯង​វិញ


ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ​ក៏​មក បណ្តាល​ឲ្យ​ពួក​យូដា​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា នឹង​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច នឹង​ពួក​អ្នក​ជា​ប្រធាន តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


យើង​សូម​រំឭក​ថា ចូរ​ប្រព្រឹត្ត​តាម​បង្គាប់​នៃ​ស្តេច​ចុះ នោះ​គឺ​ដោយ​យល់​ដល់​សម្បថ ដែល​ខ្លួន​បាន​ស្បថ​ដល់​ព្រះ​ផង


ដូច្នេះ ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​បញ្ញា​ចិត្ត​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម