អេលីយ៉េសមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមណាពីរបស់អុលឡោះតាអាឡា នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។
១ ពង្សាវតារក្សត្រ 19:14 - អាល់គីតាប គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទូលឆ្លើយថា៖ «ទូលបង្គំមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារយ៉ាងខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនាព្រះអង្គ ហើយបានសម្លាប់ពួកហោរាដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកទូលឆ្លើយថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនាទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេស្វែងរកជីវិតទូលបង្គំថែមទៀត។ |
អេលីយ៉េសមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមណាពីរបស់អុលឡោះតាអាឡា នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។
អេលីយ៉េសមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាចូលមកជិតខ្ញុំ!»។ ប្រជាជនទាំងមូលក៏ចូលទៅជិតគាត់។ អេលីយ៉េសសង់អាសនៈរបស់អុលឡោះតាអាឡា ដែលគេរំលំចោលឡើងវិញ។
អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! អ្នករាល់គ្នាបានបោះបង់ចោលអុលឡោះតាអាឡា អ្នករាល់គ្នាបានមើលងាយ ម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ហើយបែរខ្នងដាក់ទ្រង់ទៀតផង!
យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមឡើយ ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសំងំឥតធ្វើអ្វីនោះឡើយ ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ ពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ យ៉ាងច្បាស់ដូចពន្លឺភ្លើង។
គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់ សម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន ហើយបែរទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះដទៃ”»។
គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្ដេច ធ្វើឲ្យស្ដេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្ដេចខឹងជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។
ទោះបីអុលឡោះមិនរំដោះយើងខ្ញុំក្តី សូមស្តេចជ្រាបឲ្យបានច្បាស់ថា យើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ស្តេចឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលស្តេចបានកសាងនេះដែរ»។
ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី ដូចអាដាម គឺអ្នករាល់គ្នាបានក្បត់យើង។
«ឱអុលឡោះជាអម្ចាស់អើយ ពួកគេបាននាំគ្នាសម្លាប់ណាពីទាំងឡាយរបស់ទ្រង់ និងរំលំអាសនៈរបស់ទ្រង់ខ្ញុំម្នាក់គត់ ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតខ្ញុំទៀត!»។
ពួកគេនាំគ្នាទៅគោរពបម្រើព្រះដទៃ ហើយថែមទាំងក្រាបថ្វាយបង្គំព្រះទាំងនោះទៀតផង គឺព្រះដែលពួកគេពុំស្គាល់ ហើយអុលឡោះតាអាឡាក៏ពុំបានអនុញ្ញាតឲ្យពួកគេថ្វាយបង្គំដែរ។
យើងនឹងនាំជនជាតិនេះចូលទៅក្នុងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែត បានធំធាត់ ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្តាច់សម្ពន្ធមេត្រីជាមួយយើង។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះ ឲ្យបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់។