ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។
១ ពង្សាវតារក្សត្រ 15:33 - អាល់គីតាប នៅឆ្នាំទីបីនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចបាសាជាកូនរបស់លោកអហ៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល នៅក្រុងធើសា អស់រយៈពេលម្ភៃបួនឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ឆ្នាំទីបី ក្នុងរាជ្យអេសា ជាស្តេចយូដា នោះប្អាសា ជាកូនអ័ហ៊ីយ៉ា ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងធើសា ទ្រង់បានសោយរាជ្យអស់ម្ភៃបួនឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទបាសា ជាកូនរបស់លោកអហ៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល នៅក្រុងធើសា អស់រយៈពេលម្ភៃបួនឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ឆ្នាំទី៣ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះប្អាសា ជាកូនអ័ហ៊ីយ៉ា ចាប់តាំងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងធើសា ទ្រង់បានសោយរាជ្យអស់២៤ឆ្នាំ |
ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។
ស្តេចអេសា និងស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែលតែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្តេចទាំងពីរ។
ស្តេចអេសា និងស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែល តែងតែធ្វើសង្គ្រាមជាមួយគ្នា ទៅវិញទៅមក អស់មួយរជ្ជកាលស្តេចទាំងពីរ។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា និងដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម គឺគាត់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
នៅឆ្នាំទីម្ភៃប្រាំមួយ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចអេឡា ជាបុត្ររបស់ស្តេចបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងធើសាអស់រយៈពេលពីរឆ្នាំ។