ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 15:22 - អាល់គីតាប

ពេល​នោះ ស្តេច​អេសា​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ស្តេច​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្តេច​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​ពុន‌យ៉ាមីន និង​ក្រុង​មីសប៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ស្តេច​អេសា​ចេញ​រាជ‌ឱង្ការ​ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្ម និង​ឈើ​ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខេត្ត​បេនយ៉ាមីន ព្រម​ទាំង​ក្រុង​មីស‌ប៉ា​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​អេសា​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះ‌បាទ​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ ស្តេច​អេសា​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ប្រោស​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្មនឹង​ឈើ ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខែត្រ​បេន‌យ៉ាមីន ព្រម​ទាំង​ក្រុង​មីសប៉ា​វិញ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 15:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា​អាច​ចេញ​ចូល​បាន។


ស្តេច​កោះ​ហៅ​អ៊ីមុាំ​ទាំង​អស់ ពី​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ស្តេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ‌សេ‌បា ជា​កន្លែង​ដែល​អ៊ីមុាំ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្តេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​យ៉ូស្វេ ជា​អភិ‌បាល​ក្រុង។


ពេល​នោះ ស្តេច​អេ‌សា​បាន​កេណ្ឌ​ជន‌ជាតិ​យូដា​ទាំង​មូល ឲ្យ​ជញ្ជូន​ថ្ម និង​ឈើ​ដែល​ស្តេច​បាសា​ប្រើ​ប្រាស់​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្តេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីស‌ប៉ា។


ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក​នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។


យេរេមា​ក៏​ទៅ​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​ក្រុង​មីសប៉ា រួច​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នៅ​ឡើយ។


រីឯ​អណ្ដូង​ដែល​លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​អ្នក​ដែល​គាត់​បាន​សម្លាប់ ជា​អណ្ដូង​ដែល​ស្តេច​អេសា ជា​ស្ដេច​ស្រុក​យូដា​បាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ជា​មួយ​ស្តេច​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល។ លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​ពេញ​ក្នុង​អណ្ដូង​នោះ។


ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូន ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម នឹង​ទៅ​ជា​វាល​ទំនាប។ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ នៅ​លើ​កន្លែង​ដដែល គឺ​ចាប់​តាំង​ពី​ទ្វារ​ពុន‌យ៉ាមីន រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន និង​រហូត​ដល់​ទ្វារ​មុម ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​របស់​ស្តេច។


កេផា-អាំម៉ូនី អូបនី កេបា គឺ​មាន​ទាំង​អស់​ដប់​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


មីសប៉ា កេភីរ៉ា ម៉ូសា


ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ពួក​លេវី​ទទួល​បាន​ក្រុង​គីបៀន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


សាំយូ‌អែល​និយាយ​ថា៖ «ចូរ​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ នៅ​មីស‌ប៉ា រួច​ហើយ​ខ្ញុំ​នឹង​សូម​អង្វរអុលឡោះ‌តាអាឡា ឲ្យ​អ្នក​រាល់​គ្នា»។