រួចហើយ គាត់ឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្តាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
១ ពង្សាវតារក្សត្រ 11:21 - អាល់គីតាប នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថា ស្តេចទតស្លាប់ ហើយលោកមេទ័ពយ៉ូអាប់ក៏ស្លាប់ដែរ។ លោកហាដាឌជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុករបស់ខ្ញុំវិញផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក កាលហាដាឌបានឮនៅស្រុកអេស៊ីព្ទថា ដាវីឌបានផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់ហើយ ព្រមទាំងយ៉ូអាប់ជាមេទ័ពដែរ នោះហាដាឌទូលផារ៉ោនថា៖ «សូមឲ្យទូលបង្គំត្រឡប់ទៅឯស្រុកទូលបង្គំវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្រុកអេស៊ីប លោកហាដាឌទទួលដំណឹងថា ព្រះបាទដាវីឌសោយទិវង្គត ហើយលោកមេទ័ពយ៉ូអាប់ក៏ទទួលមរណភាពដែរ។ លោកហាដាឌទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណារាជានុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅស្រុករបស់ទូលបង្គំវិញផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយមក កាលហាដាឌ់បានឮនៅស្រុកអេស៊ីព្ទថា ដាវីឌបានផ្ទំលក់ជាមួយនឹងពួកឰយុកោទ្រង់ហើយ ព្រមទាំងយ៉ូអាប់ជាមេទ័ពដែរ នោះហាដាឌ់ទូលផារ៉ោនថា សូមឲ្យទូលបង្គំត្រឡប់ទៅឯស្រុកទូលបង្គំវិញ |
រួចហើយ គាត់ឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្តាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
លោកអប៊ីនើរជម្រាបស្តេចទតថា៖ «សូមឲ្យស្តេចជ្រាប ខ្ញុំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ស្តេច។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយស្តេច ហើយពេលនោះ ស្តេចគ្រងរាជ្យលើស្រុកនេះទាំងមូល តាមបំណងរបស់ស្តេច»។ ស្តេចទតអនុញ្ញាតឲ្យលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។
ប្អូនស្រីរបស់នាងថាផ្នេស បង្កើតកូនប្រុសម្នាក់ឈ្មោះកេនូបាតជូនលោកហាដាឌ។ នាងថាផ្នេស យកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំង ជាមួយបុត្ររបស់ស្តេចហ្វៀរ៉អ៊ូន។
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ គាត់ជម្រាបថា៖ «ខ្ញុំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមស្តេចមេត្តាអនុញ្ញាត ឲ្យខ្ញុំចាកចេញទៅផង!»។
លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។
នៅស្រុកម៉ាឌានអុលឡោះតាអាឡាមានបន្ទូលទៅម៉ូសាថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។
«ចូរក្រោកឡើង នាំកុមារ និងម្តាយវិលត្រឡប់ទៅស្រុកអ៊ីស្រអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងសម្លាប់កូនស្លាប់បាត់អស់ទៅហើយ»។
នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់អ្នកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។
លោកសូល និងអ្នកបម្រើក្រោកឡើងតាំងពីព្រលឹម។ នៅពេលថ្ងៃរះសាំយូអែលនិយាយទៅកាន់លោកសូលដែលនៅខាងលើផ្ទះថា៖ «សូមរៀបចំខ្លួន ខ្ញុំនឹងជូនដំណើរអ្នក!»។ កាលលោកសូលរៀបចំខ្លួនរួចហើយ អ្នកទាំងពីរក៏ចេញមកក្រៅជាមួយគ្នា។