Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:20 - អាល់គីតាប

20 «ចូរ​ក្រោក​ឡើង នាំ​កុមារ និង​ម្តាយ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រ‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​សម្លាប់​កូន​ស្លាប់​បាត់​អស់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ហើយ​និយាយថា​៖ “ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ​ទៅ​ដែនដី​អ៊ីស្រាអែល​វិញ​ចុះ ដ្បិត​ពួក​អ្នក​ដែល​ចង់យក​ជីវិត​ព្រះកុមារ បាន​ស្លាប់​អស់ហើយ”‍។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ដោយ​ប្រាប់​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ ព្រោះ​អ្នក​ដែល​រក​សម្លាប់​បុត្រ​តូច​នេះ​បាន​ស្លាប់​ហើយ‍»‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 «ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ចង់​សម្លាប់​បុត្រ​តូច​នោះ ស្លាប់​អស់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌កុមារ ស្លាប់​បាត់​អស់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ទៅ​នៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​អស់​ពួក​អ្នក​ដែល​រក​សំឡាប់​បុត្រ​តូច បាន​ស្លាប់​អស់​ហើយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​អេស៊ីប​លោក​ហាដាឌ​ទទួល​ដំណឹង​ថា ស្តេច​ទត​ស្លាប់ ហើយ​លោក​មេ‌ទ័ព​យ៉ូអាប់​ក៏​ស្លាប់​ដែរ។ លោក​ហាដាឌ​ជម្រាប​ស្តេច​ហ្វៀរ៉‌អ៊ូន​ថា៖ «សូម​ស្តេច​អនុ‌ញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្ញុំ​វិញ​ផង»។


ស្តេច​ស៊ូឡៃ‌ម៉ាន​រក​សម្លាប់​លោក​យេរ៉ូ‌បោម គាត់​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ស្តេច​ស៊ីសាក់ ជា​ស្តេច​ស្រុក​អេស៊ីប រហូត​ដល់​ស្តេច​ស៊ូឡៃ‌ម៉ាន​ស្លាប់។


នៅ​ស្រុក​ម៉ាឌានអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​ម៉ូសា​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុន​ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។


កាល​ពួក​ហោរា‌ចារ្យ​ចាក​ចេញ​ផុត​ទៅ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រាប់​យូសុះ ក្នុង​សុបិន​និមិត្ដ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ទារក និង​ម្តាយ​រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​សម្លាប់​ទារក»។


កាល​ស្តេច​ហេរ៉ូដ​ស្លាប់​ផុត​ទៅ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រាប់​យូសុះ នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ដ​ថា៖


យូសុះ​ក្រោក​ឡើង នាំ​កុមារ និង​ម្តាយ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រ‌អែល​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម