ហេតុនេះ បុរសចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងទៅជារូបកាយតែមួយ។
១ ពង្សាវតារក្សត្រ 11:2 - អាល់គីតាប ប្រពន្ធទាំងនោះមានដើមកំណើតពីប្រជាជាតិដែលអុលឡោះតាអាឡាបានហាមដល់កូនចៅអ៊ីស្រអែលថា «អ្នករាល់គ្នាមិនត្រូវរៀបការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នា ឲ្យទៅគោរពព្រះរបស់គេជាមិនខាន»។ ស្តេចស៊ូឡៃម៉ានចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយសារតែសេចក្តីស្នេហា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាស្ត្រីសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា «អ្នកមិនត្រូវរៀបការជាមួយគេ ឬឲ្យគេចូលមកអ្នករាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅតាមព្រះរបស់គេជាមិនខាន»។ តែព្រះបាទសាឡូម៉ូនបានចងស្ពានមេត្រីនឹងគេ ដោយសេចក្ដីស្រឡាញ់វិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហេសីទាំងនោះមានដើមកំណើតពីប្រជាជាតិ ដែលព្រះអម្ចាស់បានហាមដល់កូនចៅអ៊ីស្រាអែលថា «អ្នករាល់គ្នាមិនត្រូវរៀបការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅគោរពព្រះរបស់គេជាមិនខាន»។ ព្រះបាទសាឡូម៉ូនចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយសារតែសេចក្ដីស្នេហា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាស្ត្រីនៃសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា មិនត្រូវឲ្យឯងរាល់គ្នាចូលទៅឯគេ ឬឲ្យគេចូលមកឯឯងរាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តឯងរាល់គ្នាឲ្យទៅតាមព្រះគេជាមិនខាន តែសាឡូម៉ូនបានចងពន្ធនឹងគេ ដោយសេចក្ដីស្រឡាញ់វិញ |
ហេតុនេះ បុរសចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងទៅជារូបកាយតែមួយ។
ស៊ីគែមជំពាក់ចិត្តនឹងឌីណា ជាកូនរបស់យ៉ាកកូបយ៉ាងខ្លាំង គាត់ស្រឡាញ់នាង ហើយចង់លួងលោមចិត្តនាង។
អុលឡោះតាអាឡាខឹងនឹងស្តេចស៊ូឡៃម៉ាន ដ្បិតគាត់បែកចិត្តចេញពីអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលបានមកជួបគាត់ដល់ទៅពីរដង
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាអ្នកទាយ បានចេញមកជួបស្តេចយ៉ូសាផាត ជម្រាបស្តេចថា៖ «ហេតុដូចម្តេចបានជាស្តេចជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់អុលឡោះតាអាឡាដូច្នេះ? ដោយស្តេចប្រព្រឹត្តបែបនេះ អុលឡោះតាអាឡាខឹងនឹងស្តេច។
ស្តេចដើរតាមមាគ៌ារបស់ស្តេចទាំងឡាយនៅស្រុកអ៊ីស្រអែល និងប្រព្រឹត្តដូចរាជវង្សរបស់ស្តេចអហាប់ដែរ ព្រោះស្តេចបានរៀបការជាមួយបុត្រីរបស់ស្តេចអហាប់ ហើយស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា។
ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ដទៃ ហើយក៏មិនត្រូវឲ្យកូនប្រុសរបស់អ្នករាល់គ្នា រៀបការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និងចំរុងចំរើនក្ដី កុំរវីរវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរមត៌ក ឲ្យកូនចៅរបស់អ្នករហូតតរៀងទៅ”។
ឱអុលឡោះតាអាឡាអើយ ខ្ញុំស្អប់អស់អ្នកដែលស្អប់ទ្រង់ ខ្ញុំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង នឹងទ្រង់។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រក្រហម រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្តេញពួកគេចេញពីមុខអ្នក។
ចូរប្រយ័ត្នមិនត្រូវចងសម្ពន្ធមិត្ត ជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។
ម៉្យាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។
ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ ស្រុកអ៊ីស្រអែល និងនៅក្រុងយេរូសាឡឹម។ យូដាបានប្រមាថម៉ាស្ជិទរបស់អុលឡោះតាអាឡា ជាកន្លែងដែលទ្រង់ស្រឡាញ់ គឺពួកគេរៀបការជាមួយស្ត្រី ដែលថ្វាយបង្គំព្រះដទៃ។
ពួកគេស្គាល់ការវិនិច្ឆ័យរបស់អុលឡោះយ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្ដបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្ដខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្ដអំពើបែបនោះផងដែរ។
ចូរមានចិត្ដស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្ដតែនឹងអ្វីៗដែលល្អវិញ។
ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្ដស្រឡាញ់ ដូចអ្នកមាន កាលពីដើមដំបូង។