នាងមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំបានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំ ស្តីអំពីស្តេច និងអំពីប្រាជ្ញារបស់ស្តេចនោះ ពិតជាត្រឹមត្រូវមែន!
១ ពង្សាវតារក្សត្រ 10:7 - អាល់គីតាប មុនពេលខ្ញុំមកដល់ និងមុនពេលខ្ញុំឃើញផ្ទាល់នឹងភ្នែក ខ្ញុំមិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំយល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះ បានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ ស្តេចមានប្រាជ្ញា ហើយចំរុងចំរើន លើសពីសេចក្តីដែលខ្ញុំបានឮទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល៍ ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្ដាលផង គឺប្រាជ្ញា និងសេចក្ដីចម្រើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទដែលខ្ញុំម្ចាស់បានឮទៅទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញា ហើយចម្រុងចម្រើនលើសពីសេចក្ដី ដែលខ្ញុំម្ចាស់បានឮទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្តាលផង គឺប្រាជ្ញានឹងសេចក្ដីចំរើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទ ដែលខ្ញុំម្ចាស់បានឮទៅទៀត |
នាងមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំបានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំ ស្តីអំពីស្តេច និងអំពីប្រាជ្ញារបស់ស្តេចនោះ ពិតជាត្រឹមត្រូវមែន!
ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេចពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្តាប់ប្រសាសន៍ពោរពេញដោយប្រាជ្ញារបស់ស្តេច។
ឱអុលឡោះអើយ ពេលយើងខ្ញុំនៅក្នុងម៉ាស្ជិទរបស់ទ្រង់ យើងខ្ញុំរិះគិតអំពីចិត្ត មេត្តាករុណារបស់ទ្រង់។
ទ្រង់តែងតែប្រណីសន្ដោសអស់អ្នកដែល ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ទ្រង់។ ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ ទ្រង់នឹងសង្គ្រោះយើងខ្ញុំ។ ផ្ទុយទៅវិញ ទ្រង់ខឹង នៅពេលណាយើងខ្ញុំងាកចេញពី មាគ៌ារបស់ទ្រង់។
នៅគ្រានោះ ពួកគេនឹងមានសុភមង្គល ហើយសម្ផស្សដ៏ល្អបំផុត ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្តល់ឲ្យ យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
ប៉ុន្ដែដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្ដមនុស្សនឹកមិនដល់នោះ អុលឡោះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់»។
កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់អុលឡោះ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះទ្រង់ពុំទាន់សំដែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលអាល់ម៉ាហ្សៀសមកដល់ យើងនឹងបានដូចគាត់ដែរ ដ្បិតគាត់មានភាពយ៉ាងណា យើងនឹងឃើញគាត់យ៉ាងនោះ។