រួចឲ្យយូសុះឡើងជិះរទេះដែលនៅបន្ទាប់ពីស្តេច ហើយឲ្យគេរត់ពីមុខគាត់ទាំងស្រែកថា៖ «ក្រាបចុះ!»។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល របៀបនេះឯង។
១ ពង្សាវតារក្សត្រ 1:33 - អាល់គីតាប ទតបញ្ជាថា៖ «សូមប្រមូលអ្នកបម្រើរបស់យើងមក ហើយលើកស៊ូឡៃម៉ាន ជាកូនយើងឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានរាជឱង្ការបង្គាប់ថា៖ «ចូរអ្នករាល់គ្នានាំពួកពលទ័ពរបស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្ររបស់យើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាមានរាជឱង្ការថា៖ «សូមប្រមូលរាជបម្រើរបស់យើងមក ហើយលើកសាឡូម៉ូន ជាបុត្រយើង ឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលបង្គាប់ថា ចូរអ្នករាល់គ្នានាំយកពួកពលទ័ព របស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្រយើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ |
រួចឲ្យយូសុះឡើងជិះរទេះដែលនៅបន្ទាប់ពីស្តេច ហើយឲ្យគេរត់ពីមុខគាត់ទាំងស្រែកថា៖ «ក្រាបចុះ!»។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល របៀបនេះឯង។
ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្តេចអាប់សាឡុម ហើយសម្លាប់សម្តេចអាំណូន។ កូនឯទៀតៗរបស់ស្តេចមើលឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។
អ៊ីមុាំសាដុក ណាពីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីម នាំគ្នាលើកស្តេចស៊ូឡៃម៉ាន ឲ្យឡើងនៅលើខ្នងលារបស់ស្តេចទត ហើយដង្ហែទៅកាន់ប្រភពទឹកគីហុន។
ស្តេចស៊ូឡៃម៉ានតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងអ៊ីមុាំសាដុកជាអ៊ីមុាំ ជំនួសលោកអបៀថើរ។
នៅថ្ងៃនោះ ពួកគេបរិភោគ នៅចំពោះអុលឡោះតាអាឡា ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ជាស្តេច ព្រមទាំងចាក់ប្រេងតែងតាំងស្តេច ឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះអុលឡោះតាអាឡា រួចចាក់ប្រេងតែងតាំងលោកសាដុកជាអ៊ីមុាំ។
ស្តេចហេសេគាក៏បានទប់ប្រភពទឹកគីហូនប៉ែកខាងលើ ហើយបំបែរផ្លូវទឹកចុះទៅខាងលិចក្នុងបុរីស្តេចទត។ អ្វីៗទាំងប៉ុន្មានដែលស្តេចហេសេគាធ្វើ សុទ្ធតែបានសម្រេចទាំងអស់។
បន្ទាប់មកស្តេចបានសង់កំពែង ពីក្រៅបុរីស្តេចទត គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយស្តេចបានសង់យ៉ាងខ្ពស់។ ស្តេចក៏បានតែងតាំងមេបញ្ជាការកងទ័ព នៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
ចូរប្រតិបត្តិតាមហ៊ូកុំរបស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នាមកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នកក៏មិនត្រូវយកពូជស្រូវពីរប្រភេទមកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។