បន្ទាប់មក លោកមានប្រសាសន៍ថា៖ «សូមជម្រាបស្តេច! តើស្តេចឬដែលបានសម្រេចឲ្យសម្តេចអដូនីយ៉ា ឡើងគ្រងរាជ្យបន្តពីស្តេច ហើយនៅលើបល្ល័ង្ករបស់ស្តេច?
១ ពង្សាវតារក្សត្រ 1:27 - អាល់គីតាប តើស្តេចឬដែលបានសម្រេចតែងតាំងកូនឲ្យឡើងគ្រងរាជ្យបន្តពីស្តេច ដោយមិនឲ្យខ្ញុំទាំងអស់គ្នា ដែលជាអ្នកបម្រើដឹង?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះករុណាជាអម្ចាស់នៃទូលបង្គំបានបង្គាប់ការនេះ ដោយឥតប្រាប់ឲ្យទូលបង្គំដឹងថា អ្នកណាដែលត្រូវអង្គុយលើបល្ល័ង្ករបស់ព្រះករុណាតពីទ្រង់ឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះករុណាជាអម្ចាស់ឬ ដែលបានសម្រេចអភិសេករាជបុត្រឲ្យឡើងគ្រងរាជ្យបន្តពីព្រះករុណា ដោយមិនឲ្យទូលបង្គំទាំងអស់គ្នាដែលជាអ្នកបម្រើដឹង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានបង្គាប់ការនេះ ឥតប្រាប់ឲ្យទូលបង្គំដឹងជាអ្នកណា ដែលត្រូវអង្គុយលើបល្ល័ង្កនៃព្រះករុណាតពីទ្រង់ឬអី។ |
បន្ទាប់មក លោកមានប្រសាសន៍ថា៖ «សូមជម្រាបស្តេច! តើស្តេចឬដែលបានសម្រេចឲ្យសម្តេចអដូនីយ៉ា ឡើងគ្រងរាជ្យបន្តពីស្តេច ហើយនៅលើបល្ល័ង្ករបស់ស្តេច?
ប៉ុន្តែ សម្តេចមិនបានអញ្ជើញខ្ញុំ ជាអ្នកបម្រើរបស់ស្តេច ឬអ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានអញ្ជើញសម្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទៅចូលរួមដែរ។
ស្តេចទតមានប្រសាសន៍ថា៖ «សូមអញ្ជើញនាងបាតសេបាមក!»។ នាងបាតសេបាចូលមកជួបគាត់។
កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់អុលឡោះនាងក្រាបសំពះឱបជើងគាត់។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់អុលឡោះមានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ អុលឡោះតាអាឡាបានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
កាលស្តេចទតមានវ័យចាស់ជរាណាស់ហើយ ស្តេចបានតែងតាំងស៊ូឡៃម៉ានជាកូន ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។
ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីអុលឡោះជាបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។