ធ្វើដូច្នេះ ពួកគេអាចជូនជំនូនដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះហើយពួកគេទូរអាអង្វរ សូមឲ្យស្តេច និងបុត្រ មានអាយុយឺនយូរ។
១ ធីម៉ូថេ 2:1 - អាល់គីតាប ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូរអា និងអង្វរអុលឡោះទាំងអរគុណ សម្រាប់មនុស្សទាំងអស់ផង។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ មុនដំបូងខ្ញុំសូមជំរុញទឹកចិត្តឲ្យថ្វាយសេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និងពាក្យអរព្រះគុណ សម្រាប់មនុស្សទាំងអស់ Khmer Christian Bible ដូច្នេះ ខ្ញុំសូមដាស់តឿនជាដំបូងថា ចូរទូលសុំ អធិស្ឋាន ហើយទូលអង្វរ ព្រមទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូលសូមព្រះជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះអង្គ ទាំងអរព្រះគុណ សម្រាប់មនុស្សទាំងអស់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំទូន្មានសេចក្ដីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ |
ធ្វើដូច្នេះ ពួកគេអាចជូនជំនូនដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះហើយពួកគេទូរអាអង្វរ សូមឲ្យស្តេច និងបុត្រ មានអាយុយឺនយូរ។
សូមលើកតម្កើងនាមដ៏រុងរឿង របស់ទ្រង់រហូតតទៅ! សូមឲ្យផែនដីទាំងមូលបានពោរពេញ ទៅដោយសិរីរុងរឿងរបស់ទ្រង់! អាម៉ីន! អាម៉ីន!
យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចំរុងចំរើនឡើង ចូរទូរអាអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។
អុលឡោះមិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ទ្រង់នៅសម័យមុនៗនោះទេ តែឥឡូវនេះ ទ្រង់ប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្ដគំនិត
ជាបឋមខ្ញុំសូមអរគុណអុលឡោះជាម្ចាស់របស់ខ្ញុំតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។
សូមអរគុណអុលឡោះ! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល
មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីរំដោះបាបយើង ស្របតាមគីតាប។
ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលជំនូននេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។
ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ដ ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
ត្រូវអរគុណអុលឡោះ ជាបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។
ចូរទូរអាគ្រប់ពេលវេលា តាមការណែនាំរបស់រសអុលឡោះ ដោយប្រើទាំងពាក្យទូរអា ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីសូមអង្វរអុលឡោះ ដោយចិត្ដព្យាយាមបំផុតសម្រាប់ប្រជាជនដ៏បរិសុទ្ធទាំងអស់។
ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរគុណអុលឡោះជាម្ចាស់របស់ខ្ញុំជានិច្ច
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។
សូមអ៊ីសាជាអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។
បងប្អូនអើយ យើងត្រូវតែអរគុណអុលឡោះស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្ដស្រឡាញ់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងៗដែរ។
ដែលទ្រង់ពេញចិត្តឲ្យមនុស្សទាំងអស់ បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
ចំពោះស្ដ្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ដ្រីមេម៉ាយនោះសង្ឃឹមលើអុលឡោះ ហើយព្យាយាមសូមអង្វរ និងទូរអាទាំងយប់ទាំងថ្ងៃ។
រីឯអ្នកបម្រើរបស់អ៊ីសាជាអម្ចាស់ មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ
អុលឡោះបានសំដែងឲ្យយើងស្គាល់គុណរបស់ទ្រង់ ជាគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់
កុំឲ្យគេនិយាយអាក្រក់ពីនរណា កុំឲ្យគេបង្ករឿង តែឲ្យគេមានចិត្ដសប្បុរស និងបង្ហាញចិត្ដស្លូតបូត គ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។
យើងចង់ឲ្យបងប្អូនម្នាក់ៗ នៅតែមានចិត្ដខ្នះខ្នែង រហូតដល់ចុងបញ្ចប់ គឺធ្វើឲ្យសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ
ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងទូរអាឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយ។ ពាក្យទូរអាអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។