អុលឡោះតាអាឡាមានបន្ទូលថា៖ «រសរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកំរិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
១ ថែស្សាឡូនីច 5:19 - អាល់គីតាប កុំរារាំងសកម្មភាពរបស់រសអុលឡោះឡើយ ព្រះគម្ពីរខ្មែរសាកល កុំពន្លត់ព្រះវិញ្ញាណ Khmer Christian Bible កុំពន្លត់ព្រះវិញ្ញាណ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យពន្លត់ព្រះវិញ្ញាណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យពន្លត់ព្រះវិញ្ញាណ |
អុលឡោះតាអាឡាមានបន្ទូលថា៖ «រសរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកំរិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
ទ្រង់ទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ទ្រង់ប្រទានរសរបស់ទ្រង់ឲ្យមក រំលឹកដាស់តឿនពួកគេ តាមរយៈពួកណាពី ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ ដូច្នេះ ទ្រង់ក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
សូមកុំបោះបង់ខ្ញុំឲ្យនៅឆ្ងាយពីទ្រង់ សូមកុំដករសដ៏វិសុទ្ធ របស់ទ្រង់ចេញពីខ្ញុំឡើយ។
មហាសាគរពុំអាចពន្លត់ភ្លើង នៃសេចក្ដីស្នេហាបានឡើយ រីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្ដី ស្នេហាបានដែរ ផ្ទុយទៅវិញ អ្នកណាយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់ខ្លួនទិញសេចក្ដីស្នេហា អ្នកនោះជាមនុស្សគួរឲ្យមើលងាយ។
ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ទ្រង់តែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យរសដ៏វិសុទ្ធរបស់អុលឡោះ ព្រួយចិត្ត ហើយប្រឆាំងនឹងពួកគេវិញ គឺរសរបស់អុលឡោះនេះហើយដែលបានប្រហារពួកគេ។
អស់លោកចិត្ដរឹងរូសអើយ! អស់លោកមានចិត្ដមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងរសអុលឡោះដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ!
បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីអុលឡោះ ត្រូវឲ្យអ្នកកំពុងនិយាយផ្អាកសិន
កុំធ្វើឲ្យរសរបស់អុលឡោះដ៏វិសុទ្ធព្រួយចិត្តសោះឡើយ ដ្បិតទ្រង់បានដៅសញ្ញាសំគាល់មកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលអ៊ីសានឹងមកលោះយើង។
ជាពិសេស ចូរយកជំនឿធ្វើជាខែលដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់អ៊ីព្លេសកំណាច។
កុំធ្វេសប្រហែសនឹងអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមអ៊ីសាជាអម្ចាស់ និងដោយក្រុមអះលីជំអះបានដាក់ដៃលើ
ហេតុនេះហើយបានជាខ្ញុំសុំរំលឹកដាស់តឿនអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់អុលឡោះ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃលើនោះ មានសកម្មភាពឡើងវិញ
សាំយូអែលធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកអះលីជំអះក្នុងភូមិនោះចេញមកទទួលគាត់ ទាំងភ័យញាប់ញ័រ ហើយសួរគាត់ថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។