តាំងពីជំនាន់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក មកទល់សព្វថ្ងៃ នគរនៃអុលឡោះបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកនគរនេះផង។
១ កូរិនថូស 9:26 - អាល់គីតាប ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ខ្ញុំរត់យ៉ាងដូច្នោះដែរ គឺមិនមែនរត់ដូចជាគ្មានគោលដៅទេ; ខ្ញុំប្រដាល់យ៉ាងដូច្នោះដែរ គឺមិនមែនដូចជាដាល់ខ្យល់ទេ; Khmer Christian Bible ដូច្នេះខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនដូចជាគ្មានគោលដៅទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ |
តាំងពីជំនាន់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក មកទល់សព្វថ្ងៃ នគរនៃអុលឡោះបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកនគរនេះផង។
«ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាមានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុន្តែគេមិនអាចចូលបានឡើយ។
រីឯបងប្អូន ក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងឲ្យគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះ បងប្អូននិយាយឥតបានការអ្វីសោះ!
យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។
យើងមានចិត្ដក្លាហាន យើងចូលចិត្ដឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតអ៊ីសាជាអម្ចាស់ប្រសើរជាង។
ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីអុលឡោះបំភ្លឺចិត្ដឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះអំពីដំណឹងល្អដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។
ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្តិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។
ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយអាល់ម៉ាហ្សៀស ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។
ខ្ញុំធ្វើការនឿយហត់ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើអំណាចរបស់អ៊ីសា ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។
ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមអុលឡោះដាក់ឲ្យយើងរត់។
បន្ទូលសន្យារបស់អុលឡោះ ដែលថាឲ្យយើងចូលទៅសម្រាកជាមួយទ្រង់នោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាច ក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់
ចំពោះអះលីជំអះដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាអះលីជំអះដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់អាល់ម៉ាហ្សៀស និងជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថាៈ
ហេតុនេះបងប្អូនអើយ ចូរខំប្រឹងយកចិត្ដទុកដាក់ ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អុលឡោះបានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។
ទ្រង់គ្រាន់តែពេញចិត្តឲ្យកូនចៅអ៊ីស្រអែលជំនាន់ក្រោយ គឺពួកដែលមិនធ្លាប់ច្បាំងបានហាត់រៀនធ្វើសង្គ្រាម។