ម៉ាថាយ 11:12 - អាល់គីតាប12 តាំងពីជំនាន់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក មកទល់សព្វថ្ងៃ នគរនៃអុលឡោះបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកនគរនេះផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 តាំងពីគ្រារបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់ពេលនេះ អាណាចក្រស្ថានសួគ៌ត្រូវគេខំប្រឹងដណ្ដើមយក ហើយមនុស្សដែលខំប្រឹង កំពុងដណ្ដើមយកអាណាចក្រនោះ។ សូមមើលជំពូកKhmer Christian Bible12 ប៉ុន្ដែចាប់តាំងពីគ្រាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកមកទល់ពេលនេះ មានគេខំប្រឹងចាប់យកនគរស្ថានសួគ៌ ហើយអ្នកខំប្រឹងខ្នះខ្នែង ចាប់យកនគរនោះបាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 តាំងពីគ្រារបស់លោកយ៉ូហាន-បាទីស្ទ រហូតមកទល់ពេលនេះ ព្រះរាជ្យនៃស្ថានសួគ៌បានទទួលរងអំពើឃោរឃៅ ហើយមនុស្សឃោរឃៅចាប់យកបានព្រះរាជ្យនៃស្ថានសួគ៌ដោយកម្លាំង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 តាំងពីជំនាន់លោកយ៉ូហានបាទីស្ដមកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង សូមមើលជំពូក |
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយសូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល