អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោរបង់!
១ កូរិនថូស 6:13 - អាល់គីតាប អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចំអែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្ដែ អុលឡោះនឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ជូនទៅអ៊ីសាជាអម្ចាស់ ហើយអ៊ីសាក៏ជាអម្ចាស់លើរូបកាយដែរ។ ព្រះគម្ពីរខ្មែរសាកល “អាហារសម្រាប់ក្រពះ ហើយក្រពះសម្រាប់អាហារ” ក៏ប៉ុន្តែព្រះនឹងបំផ្លាញទាំងពីរ។ រូបកាយមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ Khmer Christian Bible អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្ដែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកខ្លះទៀតពោលថា៖ «អាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលអាហារ» តែព្រះនឹងបំផ្លាញទាំងពីរនេះចោល។ រូបកាយមិនមែនសម្រាប់ប្រព្រឹត្តអំពើសហាយស្មន់ទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ប៉ុន្តែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំណីអាហារ នោះសំរាប់ក្រពះ ហើយក្រពះក៏សំរាប់ចំណីអាហារដែរ តែព្រះទ្រង់នឹងឲ្យទាំង២យ៉ាងសាបសូន្យទៅ ឯរូបកាយ មិនមែនសំរាប់ការកំផិតទេ គឺសំរាប់តែព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សំរាប់រូបកាយដែរ |
អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោរបង់!
គឺការទាំងនេះហើយដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។
ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្ដទេគឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ អ៊ីសាបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។
កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រាមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រាមនុស្សនេះហើយ ដែលអុលឡោះជាបិតាបានដៅសញ្ញាសំគាល់»។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
ដ្បិតនគររបស់អុលឡោះ មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និងអំណរដែលមកពីរសអុលឡោះដ៏វិសុទ្ធ។
ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ
រីឯបងប្អូនវិញ ក៏ដូច្នោះដែរ ដោយសាររូបកាយរបស់អាល់ម៉ាហ្សៀស បងប្អូនបានស្លាប់ រួចផុតពីហ៊ូកុំ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងអាល់ម៉ាហ្សៀសដែលបានរស់ឡើងវិញ ដើម្បីបង្កើតផលជូនអុលឡោះ
បងប្អូនមិនជ្រាបថាខ្លួនជាម៉ាស្ជិទរបស់អុលឡោះទេឬ! បងប្អូនមិនជ្រាបថារសរបស់អុលឡោះសណ្ឋិតនៅក្នុងបងប្អូនទេឬ!។
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃរូបកាយអាល់ម៉ាហ្សៀស? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គអាល់ម៉ាហ្សៀស ទៅធ្វើជាសរីរាង្គរបស់ស្ដ្រីពេស្យាឬ?
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាម៉ាស្ជិទរបស់រសអុលឡោះដ៏វិសុទ្ធដែលនៅក្នុងបងប្អូន ជារសអុលឡោះដែលបងប្អូនបានទទួលពីអុលឡោះ។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ
ព្រោះខ្ញុំប្រច័ណ្ឌបងប្អូនដោយចិត្ដប្រច័ណ្ឌមកពីអាល់ម៉ាហ្សៀស ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារី យកទៅជូនអាល់ម៉ាហ្សៀស។
អ៊ីសាបានស្លាប់សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិត លែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់អ៊ីសាដែលបានស្លាប់ និងបានរស់ឡើងវិញសម្រាប់គេ។
អស់អ្នកដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
ដ្បិតស្វាមីនាំមុខភរិយា ដូចអាល់ម៉ាហ្សៀសនាំមុខក្រុមជំអះ ហើយជាអ្នកសង្គ្រោះរបស់ក្រុមជំអះដែលជារូបកាយគាត់។