កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
១ កូរិនថូស 3:23 - អាល់គីតាប រីឯបងប្អូនវិញ បងប្អូនបម្រើអាល់ម៉ាហ្សៀស ហើយអាល់ម៉ាហ្សៀសបម្រើអុលឡោះ។ ព្រះគម្ពីរខ្មែរសាកល រីឯអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទជារបស់ព្រះ៕ Khmer Christian Bible ហើយអ្នករាល់គ្នាជារបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដជារបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទជារបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រិស្ត* ហើយព្រះគ្រិស្តបម្រើព្រះជាម្ចាស់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ។ |
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱអុលឡោះជាបិតាអើយ! ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងទ្រង់យ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។
ដ្បិតបើយើងរស់ យើងរស់សម្រាប់អ៊ីសាជាអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់អ៊ីសាជាអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងប្រគល់ខ្លួនទៅអ៊ីសាជាអម្ចាស់ជានិច្ច
ក៏ប៉ុន្ដែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា អាល់ម៉ាហ្សៀសនាំមុខ បុរសគ្រប់គ្នា បុរសនាំមុខស្ដ្រី ហើយអុលឡោះនាំមុខអាល់ម៉ាហ្សៀស។
ម្នាក់ៗតាមលំដាប់លំដោយ គឺអាល់ម៉ាហ្សៀសបានរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្សរបស់អាល់ម៉ាហ្សៀសនឹងរស់ឡើងវិញ នៅពេលគាត់មកដល់។
លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់អាល់ម៉ាហ្សៀសហើយ ទើបអ៊ីសាជាបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចអុលឡោះជាបិតា ដែលបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចអ៊ីសានោះវិញដែរ ដើម្បីឲ្យអុលឡោះបានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។
ដ្បិតខ្ញុំបម្រើណាដែលអ៊ីសាជាអម្ចាស់ត្រាស់ហៅ ខ្ញុំបម្រើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់គាត់ ចំពោះអ្នកជាណាដែលគាត់ត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបម្រើអាល់ម៉ាហ្សៀស។
ក៏យើងជឿថា មានអុលឡោះតែមួយប៉ុណ្ណោះ។ អុលឡោះជាបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ទ្រង់។ យើងជឿទៀតថា មានអម្ចាស់តែមួយប៉ុណ្ណោះគឺអ៊ីសាអាល់ម៉ាហ្សៀស។ អ្វីៗសព្វសារពើកើតមកដោយសារគាត់ ហើយយើងមានជីវិតរស់ក៏ដោយសារគាត់ដែរ។
សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស យើងក៏ជាកូនចៅរបស់អាល់ម៉ាហ្សៀសដូចគាត់ដែរ។
ប្រសិនបើបងប្អូនចូលរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនជាពូជពង្សរបស់អ៊ីព្រហ៊ីម ហើយក៏ត្រូវទទួលមត៌កតាមបន្ទូលសន្យារបស់អុលឡោះដែរ។
អស់អ្នកដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
អុលឡោះចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅសូរ៉កា និងនៅលើផែនដីឲ្យរួមគ្នានៅក្នុងអាល់ម៉ាហ្សៀស ជាម្ចាស់តែមួយ។