យូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់យូសុះ ឃើញគាត់នៅទីនោះនៅឡើយ។ ពួកគេគោរពយូសុះដល់ដី។
១ កូរិនថូស 14:25 - អាល់គីតាប ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្ដរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដីថ្វាយបង្គំអុលឡោះទាំងប្រកាសថាៈ «អុលឡោះពិតជានៅជាមួយបងប្អូនមែន!»។ ព្រះគម្ពីរខ្មែរសាកល ហើយការសម្ងាត់ក្នុងចិត្តគាត់ក៏ជាក់ច្បាស់ ដូច្នេះ គាត់នឹងថ្វាយបង្គំព្រះដោយក្រាបមុខដល់ដី រួចប្រកាសថា៖ “ព្រះ ពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន!”។ Khmer Christian Bible នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមក គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ សេចក្តីលាក់កំបាំងក្នុងចិត្តរបស់គេ នឹងបង្ហាញចេញមក ហើយគេនឹងក្រាបមុខដល់ដីថ្វាយបង្គំព្រះ ទាំងប្រកាសថា៖ «ព្រះពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្តរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដី ថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា: «ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ អស់ទាំងសេចក្ដីលាក់កំបាំងក្នុងចិត្តគេ នឹងបានសំដែងមក ហើយយ៉ាងនោះ គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំដល់ព្រះវិញ ព្រមទាំងធ្វើបន្ទាល់ថា ព្រះទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នាមែន។ |
យូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់យូសុះ ឃើញគាត់នៅទីនោះនៅឡើយ។ ពួកគេគោរពយូសុះដល់ដី។
ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបគោរពស្តេច ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបម្រើស្តេច។
អុលឡោះតាអាឡាមានបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “អុលឡោះនៅជាមួយអស់លោកពិតមែន ក្រៅពីទ្រង់ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។
កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក នឹងនាំគ្នាមកអោនកាយនៅចំពោះមុខអ្នក ពួកដែលបានជេរប្រមាថអ្នក នឹងនាំគ្នាមកក្រាបនៅ និងជើងអ្នក គេនឹងហៅអ្នកថា “ក្រុងរបស់អុលឡោះតាអាឡា” “ក្រុងស៊ីយ៉ូនរបស់ម្ចាស់ដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រអែល”។
ស្តេចមានប្រសាសន៍មកដានីយ៉ែលថា៖ «អុលឡោះជាម្ចាស់របស់អស់លោកពិតជាម្ចាស់លើព្រះនានា និងជាម្ចាស់លើស្តេចនានាមែន! មានតែទ្រង់ទេដែលសំដែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាអ្នករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា អុលឡោះនៅជាមួយអ្នករាល់គ្នា”»។
គាត់ក្រាបដល់ជើងអ៊ីសា អោនក្បាលដល់ដី ហើយអរគុណអ៊ីសា អ្នកនោះជាអ្នកស្រុកសាម៉ារី។
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។
ពេលគាត់ឃើញអ៊ីសា គាត់ក្រាបដល់ជើងអ៊ីសា ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱអ៊ីសាជាបុត្រារបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើអ្នកចង់ធ្វើអ្វីខ្ញុំ? សូមមេត្ដាកុំធ្វើទុក្ខទោសខ្ញុំអី»។
កាលក្រុមប្រឹក្សាជាន់ខ្ពស ឃើញពេត្រុស និងយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា អ្នកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា អ្នកទាំងពីរធ្លាប់នៅជាមួយអ៊ីសា។
«បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះអុលឡោះតាអាឡា។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្តាលឲ្យអុលឡោះខឹង។
ពួកអះលីជំអះទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំអុលឡោះដែលនៅលើបល្ល័ង្កទាំងពោលថា៖ «អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ!»។
កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកអះលីជំអះទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធ។
សាំយូអែលនិយាយតបទៅលោកសូលថា៖ «គឺខ្ញុំហ្នឹងហើយអ្នកទាយ។ សូមអញ្ជើញនាំមុខខ្ញុំ ឡើងទៅកន្លែងសក្ការៈ សូមអ្នកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ ចាំព្រឹកស្អែកខ្ញុំនឹងជម្រាបអ្នកនូវអ្វីៗដែលអ្នកចង់ដឹង រួចសឹមអ្នកអញ្ជើញទៅចុះ!