អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអ៊ីព្លេសក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។
១ កូរិនថូស 14:22 - អាល់គីតាប ការនិយាយភាសាចម្លែកអស្ចារ្យ ជាទីសំគាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងបន្ទូលនៃអុលឡោះវិញ ជាទីសំគាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ភាសាដទៃមិនមែនជាទីសម្គាល់សម្រាប់អ្នកជឿទេ គឺសម្រាប់អ្នកមិនជឿវិញ រីឯការថ្លែងព្រះបន្ទូលមិនមែនជាទីសម្គាល់សម្រាប់អ្នកមិនជឿទេ គឺសម្រាប់អ្នកជឿវិញ។ Khmer Christian Bible ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់ពួកអ្នកមិនជឿ មិនមែនសម្រាប់ពួកអ្នកដែលជឿទេ ផ្ទុយទៅវិញ ការថ្លែងព្រះបន្ទូលជាទីសំគាល់មួយសម្រាប់ពួកអ្នកដែលជឿ មិនមែនសម្រាប់ពួកអ្នកមិនជឿឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភាសាដទៃជាទីសម្គាល់មួយ មិនមែនសម្រាប់ពួកអ្នកជឿទេ គឺសម្រាប់ពួកអ្នកមិនជឿ ឯការថ្លែងទំនាយវិញ មិនមែនសម្រាប់ពួកអ្នកមិនជឿទេ គឺសម្រាប់ពួកអ្នកជឿវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការនិយាយភាសាចម្លែកអស្ចារ្យជាទីសម្គាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសម្គាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាភាសាដទៃ នោះសំរាប់ជាទីសំគាល់ មិនមែនដល់ពួកអ្នកដែលជឿទេ គឺដល់អស់ពួកអ្នកដែលមិនជឿវិញ តែការអធិប្បាយ នោះមិនមែនសំរាប់ពួកអ្នកដែលមិនជឿ គឺសំរាប់ពួកអ្នកដែលជឿវិញ |
អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអ៊ីព្លេសក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។
ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង ម្ចាស់នឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។
ចូរខំប្រឹងឲ្យមានចិត្ដស្រឡាញ់ ចូរប៉ងប្រាថ្នាចង់បានអំណោយទានរបស់រសអុលឡោះដែរ ជាពិសេស ការថ្លែងបន្ទូលនៃអុលឡោះ។
យើងត្រូវដឹងទៀតថា ហ៊ូកុំមិនមែនចែងទុក សម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សដែលគ្មានហ៊ូកុំ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍អុលឡោះ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ