ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 12:12 - អាល់គីតាប

អាល់ម៉ា‌ហ្សៀស​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត ដូចដែល​រូបកាយ​មាន​តែមួយ ប៉ុន្តែ​អវយវៈ​មាន​ច្រើន គឺ​ទោះបីជា​អវយវៈ​ទាំងអស់​របស់​រូបកាយ​មាន​ច្រើន​ក៏ដោយ ក៏​គង់តែ​ជា​រូបកាយ​មួយ​យ៉ាងណា ព្រះ​គ្រីស្ទ​ក៏​យ៉ាងនោះ​ដែរ

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ដូច​ដែល​មាន​រូបកាយ​តែ​មួយ​ ហើយ​មាន​អវយវៈ​ច្រើន​ អវយវៈ​ទាំងឡាយ​របស់​រូបកាយ​ ទោះ​ជាច្រើន​មែន​ ប៉ុន្ដែ​រួម​គ្នា​មក​ជា​រូបកាយ​តែ​មួយ​ទេ​ ហើយព្រះគ្រិស្ដ​ក៏​ដូច្នោះ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ដូច​ដែល​រូប​កាយ​មួយ​មាន​អវ‌យវៈ​ច្រើន ហើយ​អវ‌យវៈ​ទាំង‌អស់​នៅ​ក្នុង​រូប​កាយ​នោះ ទោះ​មាន​ច្រើន​មែន តែ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ​យ៉ាង​ណា នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌គ្រិស្ត*​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ដូច​ជា​រូប‌កាយ​១​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត គង់​តែ​រួម​គ្នា​មក​ជា​រូប​តែ​១​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ

សូមមើលជំពូក



១ កូរិន‌ថូស 12:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​នំបុ័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំបុ័ង​តែ​មួយ។


តាម​ពិត សរីរាង្គ​មាន​ច្រើន តែ​រូប​កាយ​មាន​តែ​មួយ​ប៉ុណ្ណោះ។


បង​ប្អូន​ជា​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​រូប​កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។


រស‌អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សំដែង​អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម


យ៉ាង​ណា​មិញ អុលឡោះ​មាន​បន្ទូល​សន្យា​ដល់​អ៊ីព្រហ៊ីម និង​ដល់​ពូជ‌ពង្ស​របស់​គាត់។ ក្នុង​គីតាប​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​អាល់ម៉ា‌ហ្សៀស។


ដែល​ជា​រូប‌កាយ​របស់​គាត់។ ក្រុម‌ជំអះ​នេះ​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អាល់ម៉ា‌ហ្សៀស ហើយ​អាល់ម៉ា‌ហ្សៀស​ផ្ទាល់ ក៏​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អុលឡោះ​ដែរ។


ដើម្បី​រៀប‌ចំ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ឲ្យ​បំពេញ​មុខ‌ងារ​បម្រើ និង​កសាង​រូប‌កាយ​របស់​អាល់ម៉ា‌ហ្សៀស​ឡើង


រូប‌កាយ​មាន​តែ​មួយ ហើយ​រស‌អុលឡោះ​ក៏​មាន​តែ​មួយ ដូច​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។


ដ្បិត​ស្វាមី​នាំ​មុខភរិយា ដូច​អាល់ម៉ា‌ហ្សៀស​នាំ​មុខ​ក្រុម‌ជំអះ ហើយ​ជា​អ្នក‌សង្គ្រោះ​របស់​ក្រុម‌ជំអះ​ដែល​ជា​រូប‌កាយ​គាត់។


ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​រូប‌កាយ​របស់​គាត់។


អ៊ីសា​ប្រៀប​ដូច​ជា​ក្បាល​នៃ​រូប‌កាយ​របស់​គាត់ គឺ​ក្រុម‌ជំអ អ៊ីសា​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ អ៊ីសា​រស់​ឡើង​វិញ​មុន​គេ ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់


ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង​ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស សម្រាប់​រូប‌កាយ​របស់​គាត់​ដែល​ជា​ក្រុម‌ជំអះ។


គេ​មិន​នៅ​ជាប់​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ជា​ក្បាល​ទេ គឺ​ក្បាល​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​រូប‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ​ព្រម​ទាំង​ចំរើន​ឡើង តាម​តែ​អុលឡោះ​ប្រទាន​ឲ្យ។


សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ដ​របស់​អាល់ម៉ា‌ហ្សៀស គ្រង​រាជ្យ​នៅក្នុង​ចិត្ដ​បង​ប្អូន ព្រោះ​អុលឡោះ​បាន​ត្រាស់‌ហៅ​បង​ប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ។ ត្រូវ​អរ​គុណ​ទ្រង់​ជានិច្ច។