អុលឡោះមានបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
១ កូរិនថូស 11:7 - អាល់គីតាប ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង អុលឡោះ និងសំដែងសិរីរុងរឿងរបស់ទ្រង់ឲ្យគេឃើញ។ រីឯស្ដ្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ ព្រះគម្ពីរខ្មែរសាកល តាំងពីដើមមក មនុស្សប្រុសមិនគួរទទូរក្បាលទេ ពីព្រោះមនុស្សប្រុសជារូបតំណាង និងជាសិរីរុងរឿងរបស់ព្រះ រីឯមនុស្សស្រីជាសិរីរុងរឿងរបស់មនុស្សប្រុស។ Khmer Christian Bible ហើយបុរសមិនគួរគ្របបាំងក្បាលទេ ព្រោះជារូបអង្គ និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ រីឯស្រ្ដីវិញជាសិរីរុងរឿងរបស់បុរស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់បុរសវិញ មិនគួរពាក់អ្វីលើក្បាលទេ ព្រោះខ្លួនជារូបអង្គ និងជាសិរីល្អរបស់ព្រះ តែស្ត្រីជាសិរីល្អរបស់បុរស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង ព្រះជាម្ចាស់ និងសម្តែងសិរីរុងរឿងរបស់ព្រះអង្គឲ្យគេឃើញ។ រីឯស្ត្រីវិញ នាងសម្តែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្នែកខាងពួកបុរសវិញ នោះមិនត្រូវពាក់អ្វីលើក្បាលទេ ពីព្រោះខ្លួនជាគំរូ ហើយជាសិរីល្អនៃព្រះ តែស្ត្រីជាសិរីល្អដល់បុរសវិញ |
អុលឡោះមានបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់អាដាម: នៅថ្ងៃដែលអុលឡោះបង្កើតមនុស្ស ទ្រង់បានបង្កើតគេឲ្យមានលក្ខណៈខ្លះដូចអុលឡោះ
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
ទ្រង់ប្រទានឲ្យគាត់គ្រប់គ្រងលើអ្វីៗ ទាំងអស់ដែលទ្រង់បានបង្កើតមក ទ្រង់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គាត់
ភរិយាថ្លៃថ្នូរតែងតែផ្ដល់កិត្តិយសឲ្យស្វាមី រីឯប្រពន្ធថោកទាប ប្រៀបដូចជាជំងឺមហារីកនៅក្នុងឆ្អឹងរបស់ប្ដី។
ក៏ប៉ុន្ដែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា អាល់ម៉ាហ្សៀសនាំមុខ បុរសគ្រប់គ្នា បុរសនាំមុខស្ដ្រី ហើយអុលឡោះនាំមុខអាល់ម៉ាហ្សៀស។
បើស្ដ្រីណាមិនទទូរស្បៃពីលើក្បាលទេ ឲ្យនាងកោរសក់តែម្ដងទៅ! ប៉ុន្ដែ បើការកាត់សក់ ឬកោរសក់នាំឲ្យស្ដ្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។
ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបម្រើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀត ជាតំណាងរបស់ក្រុមជំអះ និងជាសិរីរុងរឿងរបស់អាល់ម៉ាហ្សៀស។
ដោយសារអណ្ដាត យើងអរគុណអុលឡោះជាអម្ចាស់ជាបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលទ្រង់បានបង្កើតមក ឲ្យមានលក្ខណៈខ្លះដូចទ្រង់ដែរ