ស្តេចមានប្រសាសន៍ទៅកាន់សារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។
១ កូរិនថូស 11:10 - អាល់គីតាប ហេតុនេះដោយយោគយល់ដល់ពួកម៉ាឡាអ៊ីកាត់ ស្ដ្រីៗត្រូវតែទទូរស្បៃជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។ ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលមនុស្សស្រីត្រូវតែមានសញ្ញានៃអំណាចលើក្បាលនាង ដោយយល់ដល់បណ្ដាទូតសួគ៌។ Khmer Christian Bible ដូច្នេះហើយ ស្រ្ដីគួរមានសិទ្ធិអំណាចនៅលើក្បាល ដោយយល់ដល់ពួកទេវតា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាស្ត្រីគួរតែមានសញ្ញាសម្គាល់ពីសិទ្ធិអំណាចនៅលើក្បាលរបស់ខ្លួន ដោយព្រោះពួកទេវតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ដោយយោគយល់ដល់ពួកទេវតា* ស្ត្រីៗត្រូវតែទទូរស្បៃ ជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះត្រូវឲ្យពួកស្ត្រីមានទីសំគាល់ពីអំណាចរបស់ប្ដី នៅលើក្បាលខ្លួន ដោយព្រោះពួកទេវតា |
ស្តេចមានប្រសាសន៍ទៅកាន់សារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។
កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយអ៊ីមុាំថាអ្នកបានសន្យាដោយច្រឡំឡើយ។ ធ្វើដូច្នេះអុលឡោះខឹង ព្រោះតែពាក្យសំដីរបស់អ្នក ហើយទ្រង់រំលាយកិច្ចការដែលអ្នកបានធ្វើ។
ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម៉ាឡាអ៊ីកាត់របស់ពួកគេស្ថិតនៅឯសូរ៉កា ទាំងឃើញអុលឡោះជាបិតា ដែលនៅសូរ៉កាគ្រប់ពេលវេលាផង
ក៏ប៉ុន្ដែ ក្នុងការរស់នៅរួមជាមួយអ៊ីសាជាអម្ចាស់ស្ដ្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ដ្រីជាចាំបាច់ដែរ។
ហើយអុលឡោះពុំបានបង្កើតបុរសមកសម្រាប់ស្ដ្រីទេ គឺទ្រង់បង្កើតស្ដ្រីសម្រាប់បុរសវិញ។
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!