ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 8:17 - អាល់គីតាប

ខ្ញុំ​បាន​បង្គាប់​លោក​ទាំង​នោះ​ឲ្យ​ទៅ​ជួប​លោក​អ៊ីដោ ដែល​ជា​មេ​ដឹក​នាំ​នៅ​តំបន់​កា‌សិភា។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​លោក​អ៊ីដោ និង​បង​ប្អូន​លោក ជា​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ​ដែល​រស់​នៅ​តំបន់​កា‌សិភា ដើម្បី​ឲ្យ​ពួក​គេ​នាំ​មនុស្ស​មក​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ខ្ញុំ​ចាត់​អ្នក​ទាំង​នោះឲ្យ​ទៅ​ជួប​អ៊ី‌ដោ ជា​មេដឹក​នាំ នៅ​កន្លែង​ដែល​ហៅ​ថា កាសិភា ដោយ​ប្រាប់​ពាក្យ​ដែល​គេ​ត្រូវ​និយាយ​ទៅ​កាន់​អ៊ីដោ និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​ពួក​អ្នក​បម្រើ​ព្រះ​វិហារ នៅ​កាសិភា​នោះ ដើម្បី​ឲ្យ​គេនាំ​ពួក​អ្នក​បម្រើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង មក​ជា​មួយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​បង្គាប់​លោក​ទាំង​នោះ​ឲ្យ​ទៅ​ជួប​លោក​អ៊ីដោ ដែល​ជា​មេ​ដឹក​នាំ​នៅ​តំបន់​កា‌សិភា។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​លោក​អ៊ីដោ និង​បងប្អូន​លោក ជា​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ​ដែល​រស់​នៅ​តំបន់​កា‌សិភា ដើម្បី​ឲ្យ​ពួក​គេ​នាំ​មនុស្ស​មក​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ខ្ញុំ​ចាត់​ពួក​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ឯ​អ៊ី‌ដោ​ជា​មេ ដែល​នៅ​កន្លែង​ហៅ​ថា កាសិភា ដោយ​បង្គាប់​ពាក្យ​ដែល​គេ​ត្រូវ​ជំរាប​ដល់​អ៊ីដោ នឹង​ពួក​នេធីនិម ជា​បង​ប្អូន​លោក នៅ​ត្រង់​កាសិភា​នោះ ដើម្បី​នឹង​នាំ​ពួក​អ្នក​សំរាប់​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​មក​ជា​១​ផង

សូមមើលជំពូក



អែសរ៉ា 8:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ឆ្លើយ​ថា៖ «សូម​ជម្រាប​ស្តេច ខ្ញុំ​សូម​ស្បថ​ថា នេះ​ពិត​ដូច​ស្តេច​មាន​ប្រសាសន៍​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ស្តេច​បាន​បង្គាប់​ឲ្យ​ខ្ញុំ​និយាយ​ពាក្យ​ទាំង​អស់​នេះ។


បន្ទាប់​មក នាង​ត្រូវ​ចូល​ទៅ​ជួប​ទត ហើយ​ជម្រាប​តាម​ពាក្យ​ខ្ញុំ​បង្គាប់»។ លោក​យ៉ូអាប់​បាន​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​នាង​ត្រូវ​និយាយ។


អស់​អ្នក​ដែល​បាន​វិល​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រ‌អែល​ធម្មតា ពួក​អ៊ីមុាំ ពួក​លេវី និង​ពួក​នេធី‌និម។


ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត


សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ស្តេច​ស៊ូឡៃ‌ម៉ាន​មាន ៣៩២​នាក់។


នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


ដូច្នេះ ខ្ញុំ​បាន​ចាត់​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ គឺ​មាន​លោក អេលា‌ស៊ើរ លោក​អើរាល លោក​សេម៉ាយ៉ា លោក​អែល‌ណាថាន លោក​យ៉ា‌រីប លោក​អែល‌ណាថាន លោក​ណាថាន លោក​សាកា‌រីយ៉ា និង​លោក​មស៊ូ‌ឡាម ព្រម​ទាំង​លោក​យ៉ូយ៉ា‌រីប និង​លោក​អែល‌ណាថាន អ្នក​បង្រៀន​វិន័យ


អ្នក​នឹង​ប្រាប់​គាត់​ឲ្យ​និយាយ​ជំនួស នូវ​សេចក្តី​ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។


បន្ទាប់​មក អុលឡោះ‌តាអាឡា​លាត​ដៃ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ


អុលឡោះ‌តាអាឡា​មាន​បន្ទូល​តប​ថា៖ «ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើង នោះ​យើង​នឹង​ឲ្យ​អ្នក​វិល​ត្រឡប់ មក​បំពេញ​មុខ‌ងារ​បម្រើ​យើង​វិញ។ ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារ ជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការ យើង​នឹង​ប្រើ​អ្នក​ឲ្យ​នាំ​ពាក្យ​របស់​យើង។ ពេល​នោះ ជន‌ជាតិ​យូដា​នឹង​វិល​មក​រក​អ្នក គឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។


យើង​បាន​ជ្រើស​រើស​ពួក​លេវី ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​ការងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


យើង​នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​បន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ណាពី​នោះ គាត់​នឹង​ថ្លែង​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់។


ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់ ឲ្យ​មាន​របៀប​រៀប​រយ និង​តែង‌តាំង​អះលី‌ជំអះ នៅ​តាម​ក្រុង​នីមួយៗ​ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ