Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:6 - អាល់គីតាប

6 យើង​បាន​ជ្រើស​រើស​ពួក​លេវី ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​ការងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មើល៍ យើង​បាន​យក​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ប្រគល់​ឲ្យ​អ្នក ដ្បិត​គេ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ដើម្បី​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​បាន​ជ្រើស​រើស​ពួក​លេវី ជា​បងប្អូន​របស់​អ្នក​រាល់​គ្នា ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​អញ មើល អញ​បាន​ទទួល​យក​ពួក​លេវី ជា​បង​ប្អូន​ឯង ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រគល់​ដល់​ឯង សំរាប់​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង




ជន‌គណនា 18:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ផែនដី ដើម្បី​បំផ្លាញ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ។ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ


«យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ


រីឯ​យើង​វិញ យើង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​យើង ដោយ​ប្រហារ​ស្តេច​ហ្វៀរ៉អ៊ូន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្តេច។


យើង​ក៏​បាន​តែង​តាំង​អូហូ‌លីអាប់ ជា​កូន​របស់​អហ៊ី‌សាម៉ាក ពី​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ជួយ​គាត់​ដែរ។ យើង​ឲ្យ​សិប្បករ​ឯ​ទៀតៗ​មាន​ប្រាជ្ញា ដើម្បី​បំពេញ​ការ​ងារ​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​ធ្វើ


គឺ​យើង​ហើយ​ដែល​បាន​ប្រាប់ យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត! យើង​នាំ​គាត់​មក ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​យើង​ផ្ទាល់។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់ នឹង​ចៀម​ស្គម​ដោយ​ខ្លួន​យើង​ផ្ទាល់!


«យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។ ពួក​លេវី​ជា​ចំណែក​ដែល​យើង​ញែក​ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល


ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​ដែល​យើង​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទុក​សម្រាប់​យើង គឺ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ​ជា​ចំណែក​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា»។


«ចូរ​ញែក​ពួក​លេវី​ទុក​សម្រាប់​យើង ដែល​ជាអុលឡោះ‌តាអាឡា ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី ក៏​ជំនួស​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ ដ្បិត​ពួក​លេវី​ជា​កម្ម‌សិទ្ធិ​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា។


«ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​ចូល​មក ហើយ​ឲ្យ​ពួក​គេ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីមុាំ​ហារូន ដើម្បី​ជួយ​បំពេញ​ការ​ងារ​គាត់។


ចូរ​ប្រគល់​កុល‌សម្ព័ន្ធ​លេវី​ទៅ​ឲ្យ​ហារូន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជា‌ជន​អ៊ីស្រ‌អែល ប្រគល់​ផ្តាច់​ឲ្យ​ហារូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម