សូមស្តេចជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ធ្វើឲ្យស្តេចខាតបង់រាជទ្រព្យមិនខាន។
អែសរ៉ា 4:22 - អាល់គីតាប សូមយកចិត្តទុកដាក់នឹងកិច្ចការនេះឲ្យបានដិតដល់ ក្រែងលោផលអាក្រក់កាន់តែរីកធំឡើង នាំឲ្យខាតបង់រាជទ្រព្យ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្ន មិនត្រូវធ្វេសប្រហែសនឹងកិច្ចការនេះឡើយ។ តើត្រូវឲ្យមានការខូចខាតរីកធំឡើង នាំឲ្យខាតបង់ដល់ស្តេចឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយកចិត្តទុកដាក់នឹងកិច្ចការនេះឲ្យបានដិតដល់ ក្រែងលោផលអាក្រក់កាន់តែរីកធំឡើង នាំឲ្យខាតបង់រាជទ្រព្យ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វេសប្រហែសចំពោះការនោះដែរ នឹងឲ្យមានការខូចខាតកើតឡើងដល់ពួកស្តេចធ្វើអី។ |
សូមស្តេចជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ធ្វើឲ្យស្តេចខាតបង់រាជទ្រព្យមិនខាន។
ឥឡូវនេះ ចូរអស់លោកបញ្ជាឲ្យពួកគេបញ្ឈប់កិច្ចការរបស់ខ្លួនទៅ។ ដរាបណាគ្មានបញ្ជាពីយើងទេ គេមិនត្រូវសង់ក្រុងនោះឡើងវិញជាដាច់ខាត។
កាលគេអានសាររបស់ស្តេចអើថាស៊ើកសេសឲ្យលោករេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់គ្នា ស្ដាប់ហើយ អ្នកទាំងនោះក៏ប្រញាប់ប្រញាល់នាំគ្នាទៅក្រុងយេរូសាឡឹម ហើយប្រើកម្លាំងបង្ខំឲ្យជនជាតិយូដាបញ្ឈប់ការសាងសង់ជាបន្ទាន់។
ស្ដេចតែងតាំងមហាមន្ត្រីបីនាក់ឲ្យធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្ដេច។ ដានីយ៉ែលជាមហាមន្ត្រីមួយនាក់ក្នុងចំណោមមហាមន្ត្រីទាំងបី។
ក្នុងចំណោមមហាមន្ត្រីទាំងបីនាក់ និងមេទ័ពទាំងអស់ ដានីយ៉ែលប្រសើរជាងគេ ព្រោះគាត់មានប្រាជ្ញាឈ្លាសវៃបំផុត។ ស្តេចមានបំណងតែងតាំងគាត់ឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។