Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 សូម​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​នេះ​ឲ្យ​បាន​ដិត​ដល់ ក្រែង​លោ​ផល​អាក្រក់​កាន់​តែ​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​រាជ‌ទ្រព្យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ចូរ​ប្រយ័ត្ន មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង​កិច្ច‌ការ​នេះ​ឡើយ។ តើ​ត្រូវ​ឲ្យ​មាន​ការ​ខូច​ខាត​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​ដល់​ស្តេចឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហើយ​ត្រូវ​ប្រយ័ត កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​ចំពោះ​ការ​នោះ​ដែរ នឹង​ឲ្យ​មាន​ការ​ខូច​ខាត​កើត​ឡើង​ដល់​ពួក​ស្តេច​ធ្វើ​អី។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 សូម​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​នេះ​ឲ្យ​បាន​ដិត​ដល់ ក្រែង​លោ​ផល​អាក្រក់​កាន់​តែ​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​រាជ‌ទ្រព្យ»។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង ពួក​គេ​មុខ​ជា​ឈប់​បង់​ពន្ធដារ សួយសារ‌អាករ និង​ពន្ធ​ផ្លូវ ធ្វើ​ឲ្យ​ព្រះ‌ករុណា​ខាត​បង់​រាជ‌ទ្រព្យ​មិន​ខាន។


ឥឡូវ​នេះ ចូរ​អស់​លោក​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​កិច្ចការ​របស់​ខ្លួន​ទៅ។ ដរាប​ណា​គ្មាន​បញ្ជា​ពី​យើង​ទេ គេ​មិន​ត្រូវ​សង់​ក្រុង​នោះ​ឡើង​វិញ​ជា​ដាច់​ខាត។


កាល​គេ​អាន​រាជ‌សារ​របស់​ព្រះចៅ​អើថា‌ស៊ើកសេស​ឲ្យ​លោក​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​ជន‌ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។


ស្ដេច​តែង‌តាំង​មហា​មន្ត្រី​បី​រូប​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​មេ‌ទ័ព​ទាំង​នោះ។ មេ‌ទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយ‌ការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ លោក​ដានី‌យ៉ែល​ជា​មហា‌មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី។


ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី​រូប និង​មេ‌ទ័ព​ទាំង​អស់ លោក​ដានី‌យ៉ែល​ប្រសើរ​ជាង​គេ ព្រោះ​លោក​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​បំផុត។ ព្រះ‌រាជា​មាន​បំណង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម