អុលឡោះក៏មានបន្ទូលមកកាន់ណុះហ៍ថា៖ «យើងបានសម្រេចចិត្តផ្តាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
អេសេគាល 7:2 - អាល់គីតាប «កូនមនុស្សអើយ យើងអុលឡោះតាអាឡាជាម្ចាស់ យើងប្រាប់ឲ្យអ្នកដឹងថា ស្រុកអ៊ីស្រអែលត្រូវវិនាសហើយ មហន្តរាយកំពុងតែចូលមកតាមទិសទាំងបួន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលមកស្រុកអ៊ីស្រាអែលដូច្នេះថា ដល់កំណត់ហើយ គឺដល់ចុងបំផុតនៃស្រុកទាំងបួនទិសហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យអ្នកដឹងថា ស្រុកអ៊ីស្រាអែលត្រូវវិនាសហើយ មហន្តរាយកំពុងតែចូលមកតាមទិសទាំងបួន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលនឹងស្រុកអ៊ីស្រាអែលដូច្នេះថា ដល់កំណត់ហើយ គឺដល់ចុងបំផុតនៃស្រុកទាំង៤ទិសហើយ |
អុលឡោះក៏មានបន្ទូលមកកាន់ណុះហ៍ថា៖ «យើងបានសម្រេចចិត្តផ្តាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
ស្តេចកំទេចបង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមាឲ្យទៅជាធូលីដី ហើយកំទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប នៅក្នុងស្រុកអ៊ីស្រអែលទាំងមូល រួចស្តេចទៅក្រុងយេរូសាឡឹមវិញ។
អ្នកពោលថា “យើងជាម្ចាស់គ្រប់គ្រងជាអង្វែងតរៀងទៅ” អ្នកពុំបានរិះគិតអំពីព្រឹត្តិការណ៍ទាំងនេះ ឲ្យដិតដល់ទេ គឺអ្នកពុំបានចងចាំថាព្រឹត្តិការណ៍នេះ នឹងមានទីបញ្ចប់ឡើយ។
តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សីត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ទ្រង់មិនឃើញដែរ!”។
គឺពួកណាពីនាំគ្នាថ្លែងពាក្យក្លែងក្លាយ ក្នុងនាមអុលឡោះ ក្រុមអ៊ីមុាំគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
អ្នករស់នៅតាមមាត់ទន្លេ ហើយមានទ្រព្យសម្បត្តិដ៏ច្រើន អ្នកមានចិត្តលោភលន់ តែចុងបញ្ចប់របស់អ្នកមកដល់ហើយ!
ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសំរាលទុក្ខនាងឡើយ។ «ឱអុលឡោះតាអាឡាអើយ សូមមើលមកទុក្ខវេទនា របស់ខ្ញុំផង សត្រូវមានជ័យជំនះលើខ្ញុំហើយ!»
សត្រូវនាំគ្នាពួនស្ទាក់ចាំប្រហារយើង សូម្បីតែនៅតាមផ្លូវក្នុងក្រុងរបស់យើង ក៏យើងដើរមិនបានផង។ ថ្ងៃដែលយើងត្រូវស្លាប់ ជិតមកដល់ យើងជិតអស់អាយុ ថ្ងៃដែលយើងត្រូវស្លាប់ មកដល់ហើយ!
ពេលខ្ញុំកំពុងថ្លែងបន្ទូលទាំងនេះ លោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា ក៏ស្លាប់មួយរំពេច។ ខ្ញុំក្រាបចុះអោនមុខដល់ដី ហើយស្រែកយ៉ាងខ្លាំងៗថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់មុខជាប្រល័យជនជាតិអ៊ីស្រអែល ដែលនៅសេសសល់ ឲ្យវិនាសសូន្យមិនខាន!»។
«កូនមនុស្សអើយ នៅស្រុកអ៊ីស្រអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសម្រេចជារូបរាងសោះ!”។
«កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងយេរូសាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំងឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រអែល!
ចំណែកឯអ្នកដែលជាមេដឹកនាំពាល និងទុច្ចរិតរបស់ជនជាតិអ៊ីស្រអែលវិញ ថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។
ដាវរបស់យើងនឹងចេញពីស្រោមប្រហារជីវិតមនុស្សលោកទាំងអស់ តាំងពីទិសខាងត្បូងរហូតដល់ទិសខាងជើង ដ្បិតយើងចង់ដកជីវិតទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។
ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាអ្នកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា: ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយ មនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នា ដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ដោយអ្នកចេះតែចាត់ទុកអ៊ីស្រអែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលដែលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កំរិតនោះ
ខ្ញុំនិមិត្តឃើញហេតុដ៏អស្ចារ្យពីអុលឡោះ គឺទ្រង់នាំខ្ញុំទៅស្រុកអ៊ីស្រអែល ហើយដាក់ខ្ញុំនៅលើភ្នំមួយយ៉ាងខ្ពស់។ ខ្ញុំមើលទៅខាងត្បូងឃើញមានហាក់ដូចជាអាគាររបស់ទីក្រុងមួយ។
អ៊ីស្រអែលអើយ ចុងបញ្ចប់របស់អ្នកមកដល់ហើយ យើងនឹងជះកំហឹងទៅលើអ្នក យើងនឹងវិនិច្ឆ័យទោសអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត យើងនឹងដាក់ទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។
ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជិតមកដល់ហើយ គឺជាថ្ងៃដែលម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មកបំផ្លាញអ្វីៗទាំងអស់។
យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឲ្យបទចំរៀងរបស់អ្នករាល់គ្នា ក្លាយទៅជាបទទំនួញ។ យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំងកោរសក់ផង។ យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំជម្រាបទ្រង់ថា៖ «ខ្ញុំឃើញកំប្រោង មួយ មានពេញដោយផ្លែឈើទុំ» អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចុងបញ្ចប់របស់អ៊ីស្រអែល ជាប្រជារាស្ដ្ររបស់យើង ជិតមកដល់ហើយ យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។
អុលឡោះក៏មានបន្ទូលថា៖ «យើងលែងរវីរវល់នឹងពួកគេហើយ យើងមុខជាឃើញថា ពួកគេនឹងក្លាយទៅជាយ៉ាងណា។ ពួកគេជាមនុស្សពាល គ្មាននរណាអាចទុកចិត្តពួកគេបានឡើយ។
អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យទូរអាកើត។
ហើយវាចេញទៅបញ្ឆោតជាតិសាសន៍នានា នៅទិសទាំងបួនឲ្យវង្វេង គឺវានាំទាំងសាសន៍កុក ទាំងសាសន៍ម៉ាកុកឲ្យវង្វេងដែរ ដើម្បីប្រមូលគេមកធ្វើសឹកសង្គ្រាម។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
ក្រោយមកទៀត ខ្ញុំឃើញម៉ាឡាអ៊ីកាត់បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ម៉ាឡាអ៊ីកាត់ទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំឲ្យបក់បោកមកលើផែនដី មកលើសមុទ្រ ឬមកលើដើមឈើណាមួយឡើយ។