អេសេគាល 21:2 - អាល់គីតាប2 «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងយេរូសាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំងឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រអែល! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 «កូនមនុស្សអើយ ចូរតម្រង់មុខអ្នកទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យថ្លែងទំនាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងយេរូសាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំងឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រាអែល! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កូនមនុស្សអើយ ចូរដំរង់មុខឯងទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យទាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ សូមមើលជំពូក |
អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរអុលឡោះ។ អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។