គ្រាដែលអ៊ីស្រអែលអាស្រ័យនៅស្រុកនោះ រូបេនរួមដំណេកជាមួយប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រអែលបានដឹងរឿងនេះ។ យ៉ាកកូបមានកូនប្រុសដប់ពីរនាក់ គឺ:
អេសេគាល 48:31 - អាល់គីតាប នៅកំពែងនេះមានទ្វារក្រុងបី ដាក់ឈ្មោះតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល គឺទ្វាររូបេន ទ្វារយូដា និងទ្វារលេវី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទ្វារទាំងប៉ុន្មាននៃទីក្រុងនឹងមានឈ្មោះ តាមឈ្មោះអស់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ខាងជើងនឹងមានទ្វារបី គឺទ្វាររូបេនមួយ ទ្វារយូដាមួយ និងទ្វារលេវីមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅកំពែងនេះមានទ្វារក្រុងបី ដាក់ឈ្មោះតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺទ្វាររូបេន ទ្វារយូដា និងទ្វារលេវី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្វារទាំងប៉ុន្មាននៃទីក្រុងនឹងមានឈ្មោះ តាមឈ្មោះអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ខាងជើងនឹងមានទ្វារ៣គឺទ្វាររូបេន១ ទ្វារយូដា១ នឹងទ្វារលេវី១ |
គ្រាដែលអ៊ីស្រអែលអាស្រ័យនៅស្រុកនោះ រូបេនរួមដំណេកជាមួយប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រអែលបានដឹងរឿងនេះ។ យ៉ាកកូបមានកូនប្រុសដប់ពីរនាក់ គឺ:
យើងយកត្បូងទទឹមធ្វើជាប៉ម យកពេជ្រចរណៃធ្វើជាទ្វារ ព្រមទាំងយកត្បូងមកធ្វើជាកំពែង។
ទោះជាយប់ ឬថ្ងៃក្ដី ទ្វាររបស់អ្នក នៅបើកចំហជានិច្ចឥតបិទសោះឡើយ ដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិ ទាំងឡាយហូរចូលមក និងឲ្យស្ដេចរបស់ពួកគេ មកជាហូរហែដែរ។
កំពែងខាងកើតមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារយូសុះ ទ្វារពុនយ៉ាមីន និងទ្វារដាន់។
ទ្វារទាំងដប់ពីរធ្វើពីកែវមុក្ដាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្ដាតែមួយដុំ។ លានរបស់ក្រុងធ្វើពីមាសសុទ្ធ ភ្លឺថ្លាដូចកែវ។