Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 48:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​នឹង​មាន​ឈ្មោះ តាម​ឈ្មោះ​អស់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ខាង​ជើង​នឹង​មាន​ទ្វារ​បី គឺ​ទ្វារ​រូបេន​មួយ ទ្វារ​យូដា​មួយ និង​ទ្វារ​លេវីមួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 នៅ​កំពែង​នេះ​មាន​ទ្វារ​ក្រុង​បី ដាក់​ឈ្មោះ​តាម​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ទ្វារ​រូបេន ទ្វារ​យូដា និង​ទ្វារ​លេវី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​នឹង​មាន​ឈ្មោះ តាម​ឈ្មោះ​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល ខាង​ជើង​នឹង​មាន​ទ្វារ​៣​គឺ​ទ្វារ​រូបេន​១ ទ្វារ​យូដា​១ នឹង​ទ្វារ​លេវី​១

សូមមើលជំពូក ចម្លង

អាល់គីតាប

31 នៅ​កំពែង​នេះ​មាន​ទ្វារ​ក្រុង​បី ដាក់​ឈ្មោះ​តាម​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​ទ្វារ​រូបេន ទ្វារ​យូដា និង​ទ្វារ​លេវី។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 48:31
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែល​លោក​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ស្រុក​នោះ រូបេន​បាន​ទៅ​រួម​ដំណេក​ជា‌មួយ​នាង​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ រី​ឯ​កូន​ប្រុស​របស់​លោក​យ៉ាកុប មាន​ដប់​ពីរ​នាក់។


យើង​នឹង​ធ្វើ​កំផែង​សីមា​ពី​ត្បូង​ទទឹម ហើយ​ធ្វើ​ទ្វារ​ពី​ត្បូង​បារកេត និង​ក្បាច់​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​តម្លៃ។


ទ្វារ​កំផែង​របស់​អ្នក​នឹង​នៅ​ចំហ​ជា‌និច្ច ឥត​ដែល​បិទ​ទាំង​យប់​ទាំង​ថ្ងៃ​ឡើយ ដើម្បី​ឲ្យ​មនុស្ស​បាន​នាំ​យក​ទ្រព្យ‌សម្បត្តិ របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ឯ​អ្នក ព្រម​ទាំង​ដឹក‌នាំ​ស្តេច​របស់​គេ​មក​ជា​ឈ្លើយ​ផង។


ឯ​ព្រំ​ខណ្ឌ​នៃ​ទី​ក្រុង​នោះ គឺ​ខាង​ជើង​មាន​បួន​ពាន់​ប្រាំរយ ខ្នាត​តាម​រង្វាស់


នៅ​ខាង​កើត​មាន​បួន​ពាន់​ប្រាំរយ​ខ្នាត ហើយ​ទ្វារបី គឺ​ទ្វារ​យ៉ូសែប​មួយ ទ្វារ​បេនយ៉ាមីនមួយ និង​ទ្វារ​ដាន់មួយ។


ទ្វារ​ក្រុង​ទាំង​ដប់​ពីរ ជា​កែវ​មុក្តា​ដប់​ពីរ គឺ​ទ្វារ​នីមួយៗ​ធ្វើ​ពី​កែវ​មុក្តា​មួយ​ដុំ ហើយ​ផ្លូវ​របស់​ក្រុង​នោះ ជា​មាស​សុទ្ធ ថ្លា​ដូច​កែវ។


ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ទេ ហើយ​នៅ​ទី​នោះ​គ្មាន​យប់​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម