ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 45:3 - អាល់គីតាប

នៅ​លើ​ផ្ទៃ​ដី​ដែល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​នេះ អ្នក​ត្រូវ​វាស់​កន្លែង​មួយ​ទុក​ជា​ទី‌សក្ការៈ​ដ៏‌វិសុទ្ធ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ឲ្យ​យក​រង្វាស់​ដដែល ដើម្បី​វាស់​ដី​ម្តុំ​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ ហើយ​ទទឹង​មួយ​ម៉ឺន ឯ​ទី​បរិសុទ្ធ​ដែល​ជា​បរិសុទ្ធ​បំផុត នោះ​នឹង​នៅ​ក្នុង​ដី​ម្តុំ​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​លើ​ផ្ទៃ​ដី​ដែល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​នេះ អ្នក​ត្រូវ​វាស់​កន្លែង​មួយ​ទុក​ជា​ទីសក្ការៈ​ដ៏វិសុទ្ធ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​យក​រង្វាស់​ដដែល ដើម្បី​វាស់​ដី​ម្តុំ​បណ្តោយ​២​ម៉ឺន​៥​ពាន់ ហើយ​ទទឹង​១​ម៉ឺន ឯ​ទី​បរិសុទ្ធ​ដែល​ជា​បរិសុទ្ធ​បំផុត នោះ​នឹង​នៅ​ក្នុង​ដី​ម្តុំ​នោះ

សូមមើលជំពូក



អេ‌សេ‌គាល 45:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ គាត់​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត។


ក្នុង​បរិវេណ​ដី​នោះ ត្រូវ​មាន​កន្លែង​សម្រាប់​ទី‌សក្ការៈ ដែល​មាន​ទំហំ​ប្រាំ‌រយ​ហត្ថ​បួន​ជ្រុង និង​ទីធ្លា​ព័ទ្ធ​ជុំ‌វិញ​ដែល​មាន​ទទឹង​ប្រាំ​រយ​ហត្ថ។


ដី​នោះ​ជា​កន្លែង​ដ៏​សក្ការៈ​នៅ​ក្នុង​ស្រុក ជា​កម្មសិទ្ធិ​របស់​ពួក​អ៊ីមុាំ ដែល​បម្រើអុលឡោះ‌តាអាឡា​នៅ​ក្នុង​ទី‌សក្ការៈ។ ពួក​អ៊ីមុាំ​នឹង​សង់​ផ្ទះ​នៅ​លើ​ដី​នោះ ហើយ​ទី‌សក្ការៈ​ក៏​ស្ថិត​នៅ​លើ​ដី​នោះ​ដែរ។


ដី​ដ៏​សក្ការៈ​នេះ​ត្រូវ​ចែក​ឲ្យ​ពួក​អ៊ីមុាំ​ទុក​ជា​កម្មសិទ្ធិ គឺ​ខាង​ជើង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា​ត្រូវ​នៅ​ចំ​កណ្ដាល។


នៅ​ជាប់​នឹង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ត្រូវ​ញែក​ដី​មួយ​ចំណែក​ដែល​មាន​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​ចំណែក​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ ដែល​រាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ទី‌សក្ការៈ​ត្រូវ​នៅ​ចំ​កណ្ដាល​ដី​នោះ។