Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 48:10 - អាល់គីតាប

10 ដី​ដ៏​សក្ការៈ​នេះ​ត្រូវ​ចែក​ឲ្យ​ពួក​អ៊ីមុាំ​ទុក​ជា​កម្មសិទ្ធិ គឺ​ខាង​ជើង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា​ត្រូវ​នៅ​ចំ​កណ្ដាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តង្វាយ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សម្រាប់​ពួក​សង្ឃ ឯ​ខាង​ជើង​នោះ បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​ខាង​លិច មាន​ទទឹង​ជា‌មួយ​ម៉ឺន​ខ្នាត ខាង​កើត​ទទឹង​មួយ​ម៉ឺន​ខ្នាត ហើយ​ខាង​ត្បូង​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ឯ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​នឹង​នៅ​កណ្ដាល​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដី​ដ៏​សក្ការៈ​នេះ​ត្រូវ​ចែក​ឲ្យ​ពួក​បូជា‌ចារ្យ​ទុក​ជា​កម្មសិទ្ធិ គឺ​ខាង​ជើង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់​ត្រូវ​នៅ​ចំ​កណ្ដាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដង្វាយ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សំរាប់​ពួក​សង្ឃ ឯ​ខាង​ជើង​នោះ បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ខាង​លិច មាន​ទទឹង​ជា​១​ម៉ឺន​ខ្នាត ខាង​កើត​ទទឹង​១​ម៉ឺន​ខ្នាត ហើយ​ខាង​ត្បូង​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ឯ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​នឹង​នៅ​កណ្តាល​នោះ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 48:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពេល​ឡូត​បែក​ចេញ​ពី​អ៊ីប្រាំ​ទៅ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អ៊ីប្រាំ​ថា៖ «ចូរ​ងើប​មុខ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ​នោះ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ!


ចំណែក​ឯ​កេរ‌មត៌ក​ដែល​ពួក​អ៊ីមុាំ​ត្រូវ​ទទួល​នោះ គឺ​យើង​ផ្ទាល់។ មិន​បាច់​ចែក​ទឹក​ដី​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ជា​មត៌ក​ឲ្យ​ពួក​គេ​ទេ ដ្បិត​យើង​ផ្ទាល់​ជា​មត៌ក​របស់​ពួក​គេ។


ដី​នោះ​ជា​កន្លែង​ដ៏​សក្ការៈ​នៅ​ក្នុង​ស្រុក ជា​កម្មសិទ្ធិ​របស់​ពួក​អ៊ីមុាំ ដែល​បម្រើអុលឡោះ‌តាអាឡា​នៅ​ក្នុង​ទី‌សក្ការៈ។ ពួក​អ៊ីមុាំ​នឹង​សង់​ផ្ទះ​នៅ​លើ​ដី​នោះ ហើយ​ទី‌សក្ការៈ​ក៏​ស្ថិត​នៅ​លើ​ដី​នោះ​ដែរ។


ដី​ដែល​អ្នក​រាល់​គ្នា​ញែក​ជូនអុលឡោះ‌តាអាឡា ត្រូវ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ។


ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម