ស្តេចស៊ូឡៃម៉ានបណ្តេញលោកអបៀថើរ ចេញពីតំណែងជាអ៊ីមុាំបម្រើអុលឡោះតាអាឡា ស្របតាមបន្ទូលដែលទ្រង់បានថ្លែងទុក ស្តីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។
អេសេគាល 43:19 - អាល់គីតាប ចូរប្រគល់គោបាមួយឲ្យពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើគូរបានរំដោះបាប -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នកត្រូវឲ្យគោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីធ្វើការងារសម្រាប់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រគល់គោបាមួយឲ្យពួកបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើយញ្ញបូជារំដោះបាប -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ |
ស្តេចស៊ូឡៃម៉ានបណ្តេញលោកអបៀថើរ ចេញពីតំណែងជាអ៊ីមុាំបម្រើអុលឡោះតាអាឡា ស្របតាមបន្ទូលដែលទ្រង់បានថ្លែងទុក ស្តីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។
ស្តេចស៊ូឡៃម៉ានតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងអ៊ីមុាំសាដុកជាអ៊ីមុាំ ជំនួសលោកអបៀថើរ។
ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមានឈ្មោះថា អ៊ីមុាំដែលបម្រើអុលឡោះតាអាឡា គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ម្ចាស់នៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន តម្លៃរបស់ពួកគេ។
ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកអ៊ីមុាំដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើអុលឡោះតាអាឡា»។
កាលអ្នកធ្វើពិធីគូរបានរំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ
រីឯក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីជូនខ្លាញ់ និងឈាម -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ដីនោះជាកន្លែងដ៏សក្ការៈនៅក្នុងស្រុក ជាកម្មសិទ្ធិរបស់ពួកអ៊ីមុាំ ដែលបម្រើអុលឡោះតាអាឡានៅក្នុងទីសក្ការៈ។ ពួកអ៊ីមុាំនឹងសង់ផ្ទះនៅលើដីនោះ ហើយទីសក្ការៈក៏ស្ថិតនៅលើដីនោះដែរ។
ដីនេះត្រូវបានជាកម្មសិទ្ធិកូនចៅរបស់លោកសាដុក ដែលបានទទួលមុខងារជាអ៊ីមុាំ។ អ្នកទាំងនោះប្ដូរផ្ដាច់បម្រើយើង គឺនៅគ្រាដែល ជនជាតិអ៊ីស្រអែលវង្វេងឆ្ងាយពីយើងអ៊ីមុាំទាំងនោះពុំបានវង្វេងដូចពួកលេវីទេ។
ទុកជាទីរំលឹកដល់ជនជាតិអ៊ីស្រអែល ថាក្រៅពីពូជពង្សរបស់ហារូន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបជូនអុលឡោះតាអាឡាបានទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោស ដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មក តាមរយៈម៉ូសា។
គាត់និយាយទៅកាន់លោកកូរេ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ព្រឹកស្អែក អុលឡោះតាអាឡានឹងបង្ហាញឲ្យឃើញថានរណាជាអ្នកបម្រើរបស់ទ្រង់ នរណាជាមនុស្សដ៏វិសុទ្ធ ដែលអាចចូលទៅជិតទ្រង់ ហើយជាអ្នកដែលទ្រង់បានជ្រើសរើសឲ្យចូលទៅជិតទ្រង់។
អ្នករាល់គ្នាមើលខុសត្រូវទីសក្ការៈ និងថែរក្សាអាសនៈ។ ធ្វើដូច្នេះជនជាតិអ៊ីស្រអែលមិនធ្វើឲ្យយើងមានកំហឹងនឹងពួកគេឡើយ។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។