យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ ខ្យល់ព្យុះនឹងបក់រំលើងការកុហក ដែលជាទីពឹងរបស់អ្នករាល់គ្នា ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ ដែលជាជំរករបស់អ្នករាល់គ្នាទៅដែរ។
អេសេគាល 40:3 - អាល់គីតាប ទ្រង់នាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនាំខ្ញុំទៅទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នាំខ្ញុំទៅឯទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ នឹងបបុសសំរាប់វាស់ផង លោកឈរនៅក្នុងទ្វារ |
យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ ខ្យល់ព្យុះនឹងបក់រំលើងការកុហក ដែលជាទីពឹងរបស់អ្នករាល់គ្នា ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ ដែលជាជំរករបស់អ្នករាល់គ្នាទៅដែរ។
ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
ខ្ញុំក៏បានឃើញពន្លឺក្រហមឆ្អៅ ភ្លឺដូចភ្លើងនៅជុំវិញ ហើយពីត្រង់កន្លែងដែលមានរាងដូចចង្កេះឡើងទៅលើ និងពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម ក៏មានដូចជាពន្លឺភ្លើងដ៏ភ្លឺត្រចះត្រចង់ព័ទ្ធជុំវិញដែរ។
ជើងរបស់សត្វទាំងនោះត្រង់ រីឯប្រអប់ជើងមានរាងដូចក្រចកជើងកូនគោ ហើយចាំងពន្លឺដូចលង្ហិនដ៏រលោង។
បន្ទាប់មក គាត់នាំខ្ញុំចូលទៅក្នុងម៉ាស្ជិទ គាត់វាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ជំរំសក្ការៈ។
កាលបុរសនោះចេញទៅខាងកើត ទាំងកាន់ខ្សែរង្វាស់គាត់វាស់មួយពាន់ហត្ថ រួចឲ្យខ្ញុំដើរលុយទឹក ទឹកឡើងដល់ត្រឹមភ្នែកគោល។
ខ្ញុំក្រឡេកមើលទៅ ឃើញមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ ពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម មានសណ្ឋានដូចភ្លើង ហើយត្រឹមចង្កេះឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះត្រចង់។
ជើងគាត់រលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងគាត់ឮសូរសន្ធឹកដូចមហាសាគរ។
បន្ទាប់មក ម៉ាឡាអ៊ីកាត់បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសម្រាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើងទៅវាស់ម៉ាស្ជិទរបស់អុលឡោះ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយបង្គំទ្រង់នៅទីនោះផង។
ម៉ាឡាអ៊ីកាត់ដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។