អុលឡោះតាអាឡាបានធ្វើឲ្យជនជាតិអេស៊ីប អនុគ្រោះដល់ប្រជាជនអ៊ីស្រអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។
អេសេគាល 39:10 - អាល់គីតាប គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសស្រ្ដាវុធទាំងនោះ ដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិ ពីអស់អ្នកដែល បានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនោះមកវិញដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥតត្រូវការរើសរំកាច់ឈើនៅទីវាល ឬកាប់ឧសនៅក្នុងព្រៃឡើយ ដ្បិតគេនឹងប្រើគ្រឿងទាំងនោះសម្រាប់ដុតវិញ ហើយគេនឹងរឹបជាន់ពួកអ្នកដែលបានរឹបជាន់ខ្លួន ព្រមទាំងប្លន់ពួកអ្នកដែលបានប្លន់ខ្លួនដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសស្ត្រាវុធទាំងនោះ ដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិ ពីអស់អ្នកដែលបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនោះមកវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥតត្រូវការរើសរំកាច់ឈើនៅទីវាល ឬកាប់ឱសនៅក្នុងព្រៃឡើយ ដ្បិតគេនឹងប្រើគ្រឿងទាំងនោះសំរាប់ដុតវិញ ហើយគេនឹងរឹបជាន់ពួកអ្នកដែលបានរឹបជាន់ខ្លួន ព្រមទាំងប្លន់ពួកអ្នកដែលបានប្លន់ខ្លួនដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ |
អុលឡោះតាអាឡាបានធ្វើឲ្យជនជាតិអេស៊ីប អនុគ្រោះដល់ប្រជាជនអ៊ីស្រអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។
ស្ត្រីអ៊ីស្រអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា គឺមានមាសប្រាក់ ព្រមទាំងសម្លៀកបំពាក់ ដែលអ្នករាល់គ្នាយកមកឲ្យកូនប្រុសកូនស្រីរបស់ខ្លួន។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។
ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់អុលឡោះតាអាឡា អ៊ីស្រអែលនឹងយកអ្នកទាំងនោះធ្វើជាទាសករ។ ជនជាតិអ៊ីស្រអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះវិញ។
អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
នៅថ្ងៃនោះ យើងនឹងប្រគល់កន្លែងមួយក្នុងស្រុកអ៊ីស្រអែល សម្រាប់បញ្ចុះសពស្ដេចកុក គឺនៅជ្រលងភ្នំ អ្នកដំណើរដែលស្ថិតនៅខាងកើតសមុទ្រ។ គេនឹងបញ្ចុះសពស្ដេចកុក និងពលទ័ពដ៏ច្រើនរបស់ខ្លួននៅទីនោះ ហើយឃាំងផ្លូវអ្នកដំណើរមិនឲ្យឆ្លងកាត់តាមនោះទៀត។ គេនឹងដាក់ឈ្មោះជ្រលងភ្នំនោះថា “ជ្រលងភ្នំកងពលស្ដេចកុក”។
ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
អ្នកបានប្លន់រឹបអូសយកទ្រព្យសម្បត្តិ ពីប្រជាជាតិជាច្រើនយ៉ាងណា ជាតិសាសន៍ឯទៀតៗក៏នឹងប្លន់រឹបអូស យកទ្រព្យសម្បត្តិពីអ្នកយ៉ាងនោះដែរ ព្រោះអ្នកបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ ប្រជាជនទាំងអស់ដែលរស់នៅស្រុក និងក្រុងនានា។
តើអុលឡោះតាអាឡាខឹងនឹងទន្លេទាំងឡាយឬ? តើទ្រង់ខឹងយ៉ាងខ្លាំងក្លា ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ? ទ្រង់នៅលើពពក ដូចគេជិះសេះ និងរទេះចំបាំង ទៅវាយយកជ័យជំនះ។
អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹម ពួកគេនឹងប្រមូលយកជយភ័ណ្ឌ ពីប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។
បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អុលឡោះក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ទ្រង់នឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។
បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏បរិសុទ្ធត្រូវមានចិត្ដព្យាយាម និងមានជំនឿ។
ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ដ បើគេប្រព្រឹត្ដយ៉ាងណាត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ!