អេសេគាល 38:5 - អាល់គីតាប សាសន៍ពែរ្ស អេត្យូពី និងពូថ ដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសាសន៍ពើស៊ី សាសន៍អេធីយ៉ូពី និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាសន៍ពែរ្ស អេត្យូពី និងពូថដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសាសន៍ពើស៊ី សាសន៍គូស នឹងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក |
ស្តេចនេប៊ូក្នេសារកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ស្តេចនេក្នេនេសារ និងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
ក្នុងឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស អុលឡោះតាអាឡាបានជំរុញចិត្តស្តេចស៊ីរូស ឲ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមបន្ទូលដែលទ្រង់បានថ្លែងតាមរយៈណាពីយេរេមា មានសេចក្ដីដូចតទៅ៖
អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត នាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នក ពួកគេជាអ្នកចំបាំងរបស់អ្នក ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក ព្រមទាំងផ្ដល់ឲ្យអ្នកបានរុងរឿង។
សង្គ្រាមនឹងមកដល់ស្រុកអេស៊ីប ទុក្ខវេទនានឹងកើតមាននៅស្រុកអេត្យូពី។ ជនជាតិអេស៊ីបនឹងត្រូវគេសម្លាប់រង្គាល សត្រូវរឹបអូសយកសម្បត្តិរបស់ស្រុកអេស៊ីប ព្រមទាំងកំទេចស្រុកនេះផង។
អ្នកស្រុកអេត្យូពី អ្នកស្រុកពូត អ្នកស្រុកលូឌ ពួកកូនកាត់ទាំងប៉ុន្មាន និងអ្នកស្រុកគូប ព្រមទាំងប្រជាជនរបស់យើងផ្ទាល់ ក៏នឹងត្រូវស្លាប់ដោយមុខដាវជាមួយជនជាតិអេស៊ីបដែរ»។
ចៀមឈ្មោលមានស្នែងពីរដែលអ្នកបានឃើញនោះ គឺស្ដេចរបស់ជនជាតិមេឌី និងជនជាតិពែរ្ស។
ស្រុកអេត្យូពី និងស្រុកអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ី ក៏ជាបរិវាររបស់គេដែរ។