Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:6 - អាល់គីតាប

6 សាសន៍​កូមើរ និង​កង‌ពល​របស់​គេ​ទាំង​មូល ព្រម​ទាំង​សាសន៍​តូកា‌ម៉ា ដែល​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង និង​កង‌ពល​របស់​គេ​ទាំង​មូល គឺ​មាន​កង‌ទ័ព​របស់​ប្រជា‌ជាតិ​យ៉ាង​ច្រើន​មក​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​មាន​ទាំង​សាសន៍​កូមើរ និង​ពួក​កក‌កុញ​ទាំង​ប៉ុន្មាន​របស់​គេ ក៏​មាន​ពួក​វង្ស​តូកាម៉ា ពី​ស្រុក​ខាង​ជើង​បំផុត និង​ពួក​កក‌កុញ​ទាំង​អស់​របស់​គេ គឺ​មាន​សាសន៍​ជា​ច្រើន​មក​ជា‌មួយ​អ្នក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សាសន៍​កូមើរ និង​កង‌ពល​របស់​គេ​ទាំង​មូល ព្រម​ទាំង​សាសន៍​តូកា‌ម៉ា ដែល​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង និង​កង‌ពល​របស់​គេ​ទាំង​មូល គឺ​មាន​កង‌ទ័ព​របស់​ប្រជា‌ជាតិ​យ៉ាង​ច្រើន​មក​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​មាន​ទាំង​សាសន៍​កូមើរ នឹង​ពួក​កក‌កុញ​ទាំង​ប៉ុន្មាន​របស់​គេ ក៏​មាន​ពួក​វង្ស​តូកាម៉ា ពី​ស្រុក​ខាង​ជើង​បំផុត នឹង​ពួក​កក‌កុញ​ទាំង​អស់​របស់​គេ គឺ​មាន​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ស្រុក​តូការ‌ម៉ា​យក​សេះ​សម្រាប់​ទឹម សេះ​ចំបាំង និង​លា​កាត់ មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។


មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​ជើង និង​អ្នក​ស្រុក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ធ្លាប់​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ហើយ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ពួក​គេ​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់ ទាំង​អាម៉ាស់។ ពួក​ទមិឡ​ទាំង​នោះ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។


នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម