ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 36:29 - អាល់គីតាប

យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​អំពើ​សៅហ្មង​គ្រប់​យ៉ាង យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ស្រូវ​យ៉ាង​ច្រើន​បរិបូណ៌ គឺ​មិន​ឲ្យ​មាន​ទុរ្ភិក្ស​ទៀត​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក យើង​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចម្រើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​អំពើ​សៅហ្មង​គ្រប់​យ៉ាង យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ស្រូវ​យ៉ាង​ច្រើន​បរិបូណ៌ គឺ​មិន​ឲ្យ​មាន​ទុរ្ភិក្ស​ទៀត​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​ឯង អញ​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចំរើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ

សូមមើលជំពូក



អេ‌សេ‌គាល 36:29
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកកូប ដែល​ទ្រង់​បាន​ជ្រើស​រើស​អើយ


គេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់ ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក ដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរ ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយ ដែលអុលឡោះ‌តាអាឡា​ប្រទាន​ពរ កូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។


យើង​នឹង​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ទាស់​នឹង​យើង ហើយ​បះ‌បោរ​ប្រឆាំង​នឹង​យើង​ទៀត​ផង។


យើង​នឹង​នាំ​ប្រជា‌ជន​របស់​យើង​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ស្រុក ឲ្យ​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ យើង​នឹង​ឃ្វាល​ពួក​គេ​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រ‌អែល តាម​ជ្រលង​ដង​អូរ និង​គ្រប់​ទី​កន្លែង​ដែល​អាច​រស់​នៅ​បាន។


យើង​នឹង​ឃ្វាល​ចៀម​របស់​យើង​នៅ​កន្លែង​ដែល​សម្បូណ៌​ស្មៅ​ខៀវ​ខ្ចី ពួក​គេ​នឹង​ស្នាក់​អាស្រ័យ​នៅ​តាម​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រ‌អែល។ នៅ​ទី​នោះ​ពួក​គេ​នឹង​សម្រាក ហើយ​រក​ស៊ី​តាម​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។


យើង​នឹង​ប្រោះ​ទឹក​ដ៏​វិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។


ពួក​គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​គួរ​ស្អប់​ខ្ពើម និង​លែង​បះ‌បោរ​ប្រឆាំង​នឹង​យើង​ទៀត​ហើយ។ យើង​នឹង​រំដោះ​ពួក​គេ​ឲ្យ​ចេញ​ផុត​ពី​គ្រប់​កន្លែង​ដែល​ពួក​គេ​រស់​នៅ និង​ជា​កន្លែង​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ យើង​នឹង​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ។


ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា​វិញ ដោយ​រៀបចំ​ពាក្យ​សំដី ហើយ​ជម្រាប​ទ្រង់​ថា: សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ ទុក​ជា​គូរបាន​ជំនួស​គោ​បា។


«យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ ឲ្យ​បាន​ជា​សះ‌ស្បើយ គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។


អេប្រាអ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើង ទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ហើយ​ឬ​នៅ? គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប និង​មើល​ថែ‌រក្សា​អ្នក។ យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចី យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។


អុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា‌អង្វរ របស់​ពួក​គេ ទ្រង់​មាន​បន្ទូល​មក​ពួក​គេ​ថា: «មើល៍! យើង​នឹង​ផ្ដល់​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរ‌ហៀរ យើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យ ប្រជា‌ជាតិ​ដទៃ​ប្រមាថ​មាក់‌ងាយ​ឡើយ។


យើង​នឹង​ចាត់​ទុក​ប្រជា‌ជន​នេះ ថា​គ្មាន​ទោស​ទៀត​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា នឹង​នៅ​ក្រុង​ស៊ីយ៉ូន»។


ទ្រង់​មុខ​ជា​អាណិត‌អាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មី ទ្រង់​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេ ទ្រង់​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។


នៅ​ថ្ងៃ​នោះ​នឹង​មាន​ប្រភព​ទឹក​ផុស​ឡើង លាង​ជម្រះ​អំពើ​បាប និង​អំពើ​សៅហ្មង​របស់​ព្ញាតិ​វង្ស​ស្តេច​ទត និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។


«នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ​ចេញ​ពី​ស្រុក ហើយ​គ្មាន​នរណា​នឹក​នា​ដល់​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ទៀត​ឡើយ។ យើង​ក៏​បំបាត់​ណាពី​ក្លែង‌ក្លាយ និង​វិញ្ញាណ​មិន​បរិសុទ្ធ​របស់​ពួក​គេ​ឲ្យ​អស់​ពី​ស្រុក​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


នាង​នឹង​សំរាល​បាន​កូន​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ថា “អ៊ីសា” ដ្បិត​កូន​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​គាត់ ឲ្យ​រួច​ពី​បាប​របស់​គេ»។


ចូរ​ស្វែង​រក​នគរ​របស់​អុលឡោះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​ទ្រង់​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។


ពេល​នោះ ទើប​សាសន៍​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ទទួល​ការ​សង្គ្រោះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថាៈ «អ្នក​ដែល​រំដោះ​នឹង​ចេញ​ពី ក្រុង​ស៊ីយ៉ូន គាត់​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​កូន​ចៅ យ៉ាកកូប


បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បង​ប្អូន​ទៀត​ហើយ ព្រោះ​បង​ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​វិញ។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។