ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 31:11 - អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​វា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា ព្រោះ​យើង​បាន​បោះ​បង់​វា​ចោល​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​យើង​បាន​ប្រគល់​ទៅ ក្នុង​កណ្ដាប់​ដៃ​នៃ​អ្នក​ដ៏​ខ្លាំង​ពូកែ​របស់​អស់​ទាំង​សាសន៍ អ្នក​នោះ​នឹង​ប្រព្រឹត្ត​នឹង​វា តាម​អំពើ​អាក្រក់​របស់​វា យើង​បាន​បណ្តេញ​វា​ចេញ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​វា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា ព្រោះ​យើង​បាន​បោះ​បង់​វា​ចោល​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អញ​បាន​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដ៏​ខ្លាំង​ពូកែ​របស់​អស់​ទាំង​សាសន៍ អ្នក​នោះ​នឹង​ប្រព្រឹត្ត​នឹង​វា តាម​អំពើ​អាក្រក់​របស់​វា អញ​បាន​បណ្តេញ​វា​ចេញ​ហើយ

សូមមើលជំពូក



អេ‌សេ‌គាល 31:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​បណ្តេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន​រួច​ហើយ អុលឡោះ​ដាក់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នៅ​ខាង​កើត​សួន កាន់​ដាវ​ភ្លើង​ដែល​ជា​រន្ទះ​ការ‌ពារ​ផ្លូវ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ​ដែល​ផ្តល់​ជីវិត​នោះ​បាន​ឡើយ។


អុលឡោះ‌តាអាឡា​អើយ ដល់​ពេល​ធ្វើ​អន្តរា‌គមន៍​ហើយ ដ្បិត​គេ​បាន​រំលោភ​លើ​ហ៊ូកុំ​របស់​ទ្រង់។


យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​ពិភព ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ស្រុក​របស់​គេ ដូច​យើង​បាន​ធ្វើ​ទោស​ស្ដេច​ស្រុក​អាស្ស៊ីរី​ដែរ។


គេ​បាន​ឮ​ខ្ញុំ​យំ​ថ្ងូរ ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ​ទេ សត្រូវ​ទាំង​ប៉ុន្មាន​បាន​ឮ​ថា ខ្ញុំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​សប្បាយ​ចិត្ត ដោយ​ឃើញ​ទ្រង់​ធ្វើ​ទោស​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ទ្រង់​កំណត់​ទុក បាន​មក​ដល់។ សូម​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដូច​ខ្ញុំ​ដែរ!


យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទីក្រុង យើង​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ការ​វិនិច្ឆ័យ​របស់​យើង។


យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​អ្នក យើង​នឹង​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំរោល ដែល​ប៉ិន‌ប្រសប់​ខាង​បំផ្លាញ។


យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់ យើង​ប្រាប់​ឲ្យ​នាង​ដឹង​ថា យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​នាង​ស្អប់ គឺ​អស់​អ្នក​ដែល​នាង​ជិន‌ណាយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រើ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​បំបាត់​ពូជ​សាសន៍​អេស៊ីប​ដ៏​ច្រើន​នោះ។


យើង​នឹង​នាំ​ស្ដេច​នេប៊ូ‌ក្នេសា និង​កង‌ទ័ព​បាប៊ី‌ឡូន​ដ៏​សាហាវ​បំផុត មក​កំទេច​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​សម្លាប់​រង្គាល​ប្រជា‌ជន ទុក​សាក‌សព​នៅ​ពាស‌ពេញ​ក្នុង​ស្រុក។


ស្ដេច​ស្រុក​អាស្ស៊ីរី​អើយ មេ‌ទ័ព​របស់​អ្នក​ស្លាប់​បាត់​អស់​ហើយ នាយ​ទាហាន​របស់​អ្នក​ក៏​លែង​កំរើក​រហូត កង‌ពល​របស់​អ្នក​ខ្ចាត់​ព្រាត់​ទៅ​នៅ​តាម​ភ្នំ គ្មាន​នរណា​ប្រមូល​ផ្ដុំ​ពួក​គេ​ឡើយ។


ដ្បិតអុលឡោះ‌តាអាឡា​ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ជា​មនុស្ស​គួរ​ស្អប់​ខ្ពើម។ ព្រោះ​តែ​ប្រជា‌ជាតិ​នា​នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ហើយ បាន​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បណ្តេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។


ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេនាស និង​អលេក្សាន‌ត្រុស​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីព្លេស‌ហ្សៃតន ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​អុលឡោះ​ទៀត។


ដ្បិត​អ្នក​ណា​គ្មាន​ចិត្ដ​មេត្ដា‌ករុណា អុលឡោះ​ក៏​នឹង​វិនិ‌ច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្ដា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ដ​មេត្ដា‌ករុណា មិន​ខ្លាច​ទ្រង់​វិនិ‌ច្ឆ័យ​ទោស​ឡើយ


ស្តេច​អាដូនី-បេសេក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិត​សិប​នាក់ ហើយ​ស្តេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ អុលឡោះ​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្តេច​អាដូនី-បេសេក​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្តេច​ក៏​ស្លាប់​នៅ​ទី​នោះ។


ថ្ងៃ​មួយ​ពួក​ស្តេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ ចំពោះ​ជ័យ​ជំនះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំ‌សុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ!»។