ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 27:28 - អាល់គីតាប

ពេល​ឮ​សំរែក​ស្លន់‌ស្លោ​របស់​កម្មករ​សំពៅ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​នាំ​គ្នា​ញ័រ​រន្ធត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​សូរ​សម្រែក​នៃ​ពួក​នាយ​របស់​អ្នក​បាន​ឮ​ឡើង នោះ​តំបន់​នៅ​ជុំ‌វិញ​នឹង​ញ័រ​រន្ធត់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ឮ​សម្រែក​ស្លន់‌ស្លោ​របស់​កម្មករ​សំពៅ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​នាំ​គ្នា​ញ័រ​រន្ធត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​សូរ​សំរែក​នៃ​ពួក​នាយ​របស់​ឯង​បាន​ឮ​ឡើង នោះ​តំបន់​នៅ​ជុំវិញ​នឹង​ញ័រ​រន្ធត់​ដែរ

សូមមើលជំពូក



អេ‌សេ‌គាល 27:28
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នា​នា​ភ័យ​ញ័រ អ្នក​ស្រុក​ភីលី‌ស្ទីន​នាំ​គ្នា​ភ័យ​តក់​ស្លុត


ពេល​ក្រុង​បាប៊ី‌ឡូន​រលំ ផែនដី​ក៏​កក្រើក មាន​សំរែក​លាន់​ឮ​ឡើង​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ។


ទ័ព​សេះ​ដ៏​ច្រើន​របស់​ពួក​គេ​នឹង​សំរុក​ចូល​មក ធ្វើ​ឲ្យ​ដី​ហុយ​ជុំ​ជិត​លើ​អ្នក ហើយ​កំពែង​របស់​អ្នក​នឹង​រញ្ជួយ​ញាប់‌ញ័រ​ដោយ​សន្ធឹក​ទ័ព​សេះ កង់​រទេះ​ចំបាំង នៅ​ពេល​សត្រូវ​សំរុក​ចូល​មក​តាម​ទ្វារ​របស់​អ្នក ដូច​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​គេ​វាយ​យក​បាន។


ទ្រព្យ​សម្បត្តិ ទំនិញ និង​ឥវ៉ាន់​របស់​អ្នក ព្រម​ទាំង​អ្នក​ដើរ​សំពៅ កម្មករ​សំពៅ អ្នក​ជួស‌ជុល​សំពៅ អ្នក​លក់​ដូរ និង​ទាហាន​ចំបាំង​ដែល​នៅ​ជា​មួយ​អ្នក គឺ​នៅ​ថ្ងៃ​ដែល​អ្នក​វិនាស មនុស្ស​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ក៏​នឹង​ត្រូវ​លិច​លង់​ទៅ​ក្នុង​សមុទ្រ​ដែរ។


ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​តាម​កោះ​នានា នឹង​នាំ​គ្នា​សោយ​សោក ព្រោះ​តែ​អ្នក ស្ដេច​របស់​ពួក​គេ​នឹង​ភ័យ​ញ័រ​រន្ធត់ ផ្ទៃ​មុខ​របស់​គេ​ស្លេក‌ស្លាំង​អស់។


យើង​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដើម​តាត្រៅ​នោះ​រលំ។ ពេល​យើង​ទម្លាក់​វា​ទៅ​នរ៉កា​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ នៅ​ទី​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ព្រម​ទាំង​ដើម​ឈើ​ដ៏​ល្អ​បំផុត ដែល​ដុះ​នៅ​កន្លែង​សម្បូណ៌​ទឹក នៅ​ភ្នំ​លីបង់ នាំ​គ្នា​សប្បាយ​ចិត្ត។


ក្នុង​បរិវេណ​ដី​នោះ ត្រូវ​មាន​កន្លែង​សម្រាប់​ទី‌សក្ការៈ ដែល​មាន​ទំហំ​ប្រាំ‌រយ​ហត្ថ​បួន​ជ្រុង និង​ទីធ្លា​ព័ទ្ធ​ជុំ‌វិញ​ដែល​មាន​ទទឹង​ប្រាំ​រយ​ហត្ថ។


ទាហាន​ដ៏​ខ្លាំង​ពូកែ​ប្រដាប់​ខ្លួន​ដោយ ខែល​ពណ៌​ក្រហម អ្នក​ចំបាំង​ស្លៀក​ពាក់​ពណ៌​ក្រហម​ទុំ។ នៅ​ថ្ងៃ​ដែល​ពួក​គេ​រៀប​ចំ​ខ្លួន​ចេញ​ទៅ​ច្បាំង នៅ​ថ្ងៃ​ចេញ​ទៅ​ប្រយុទ្ធ រទេះ​ចំបាំង របស់​ពួក​គេ​ប្រៀប​បាន​នឹង​ភ្លើង​ក្រហម​ឆ្អិន‌ឆ្អៅ លំពែង​របស់​ពួក​គេ​លើក​ឡើង​ច្រូង‌ច្រាង។


ភោគ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​ហិន‌ហោច​អស់​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!”។ ពួក​អ្នក​បើក​សំពៅ ពួក​អ្នក​ជិះ​សំពៅ​តាម​នោះ កម្មករ​សំពៅ និង​អ្នក​រក​ស៊ី​តាម​ជើង​ទឹក​ទាំង​ប៉ុន្មាននាំ​គ្នា​នៅ​ពី​ចម្ងាយ។