Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ណាហ៊ុម 2:3 - អាល់គីតាប

3 ទាហាន​ដ៏​ខ្លាំង​ពូកែ​ប្រដាប់​ខ្លួន​ដោយ ខែល​ពណ៌​ក្រហម អ្នក​ចំបាំង​ស្លៀក​ពាក់​ពណ៌​ក្រហម​ទុំ។ នៅ​ថ្ងៃ​ដែល​ពួក​គេ​រៀប​ចំ​ខ្លួន​ចេញ​ទៅ​ច្បាំង នៅ​ថ្ងៃ​ចេញ​ទៅ​ប្រយុទ្ធ រទេះ​ចំបាំង របស់​ពួក​គេ​ប្រៀប​បាន​នឹង​ភ្លើង​ក្រហម​ឆ្អិន‌ឆ្អៅ លំពែង​របស់​ពួក​គេ​លើក​ឡើង​ច្រូង‌ច្រាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខែល​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​គេ ពណ៌​ក្រហម ទា​ហានរបស់​គេ​ស្លៀក‌ពាក់​ពណ៌​ក្រហម​ឆ្អៅ ឯ​រទេះ​ចម្បាំង​ភ្លឺ​ផ្លេកៗ​នៅ​ថ្ងៃ​ដែល​គេ​ប្រមូល​ផ្ដុំ​ទ័ព ទាំង​គ្រវី​លំពែង​ដង​កកោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ទាហាន​ដ៏​ខ្លាំង​ពូកែ​ប្រដាប់​ខ្លួន​ដោយ ខែល​ពណ៌​ក្រហម អ្នក​ចម្បាំង​ស្លៀក​ពាក់​ពណ៌​ក្រហម​ទុំ។ នៅ​ថ្ងៃ​ដែល​ពួក​គេ​រៀបចំ​ខ្លួន​ចេញ​ទៅ​ច្បាំង នៅ​ថ្ងៃ​ចេញ​ទៅ​ប្រយុទ្ធ រទេះ​ចម្បាំង របស់​ពួក​គេ​ប្រៀប​បាន​នឹង​ភ្លើង​ក្រហម​ឆ្អិន‌ឆ្អៅ លំពែង​របស់​ពួក​គេ​លើក​ឡើង​ច្រូង‌ច្រាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ខែល​របស់​មនុស្ស​ខ្លាំង​ពូកែ​បាន​ប្រឡាក់​ក្រហម ពួក​មនុស្ស​ក្លាហាន​ស្លៀក‌ពាក់​ក្រហម​ឆ្អៅ ឯ​រទេះ​ចំបាំង ក៏​ភ្លឺ‌ផ្លេកៗ​នៅ​ថ្ងៃ​រៀបចំ ហើយ​គេ​ងា​លំពែង​ដង​កកោះ​យ៉ាង​គួរ​ស្ងែង

សូមមើលជំពូក ចម្លង




ណាហ៊ុម 2:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែង និង​ស្ន លាន់​ឮ​នៅ​លើ​ខ្លួន​វា។


ជ្រូក​ព្រៃ​មក​បំផ្លិច‌បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ ហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើម ទំពាំង‌បាយជូរ​នេះ​ដែរ។


សូម្បី​តែ​ដើម​ស្រល់ និង​ដើម​ឈើ​ធំៗ នៅ​ស្រុក​លីបង់​ក៏​មាន​អំណរ​សប្បាយ ដោយ​ឃើញ​អ្នក​អស់​ឫទ្ធិ​ដែរ គឺ​ដើម​ឈើ​ទាំង​នោះ​នាំ​គ្នា​ពោល​ថា: “តាំង​ពី​អ្នក​រលំ​មក គ្មាន​នរណា​ឡើង​មក​កាប់​យើង​ទៀត​ទេ!”។


ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោម‌ព័ទ្ធ​នាង​គ្រប់​ទិស‌ទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង​ទៅ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ក្រុង​ទីរ៉ុស​អើយ​យើង​នឹង​ហៅ​ស្ដេច​នេប៊ូ‌ក្នេសា ជា​ស្តេច​លើ​ស្តេច​នានា ឲ្យ​មក​វាយ​ប្រហារ​អ្នក នេប៊ូ‌ក្នេសា​នឹង​លើក​ទ័ព​ពី​ទិស​ខាង​ជើង​មក គឺ​មាន​កង‌ពល​សេះ រទេះ​ចំបាំង ព្រម​ទាំង​ទាហាន​ដ៏​ច្រើន​ផង។


ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចំបាំង ទ័ព​សេះ​បោល​យ៉ាង​លឿន រទេះ​ចំបាំង​បោះ‌ពួយ​ទៅ​មុខ។


នៅ​ពេល​យប់ ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​គាត់ មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។


ដើម​កកោះ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ! ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ! ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!


រទេះ​ទី​មួយ​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម រទេះ​ទី​ពីរ​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ


មាន​ទី​សំគាល់​មួយ​ទៀត លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ​ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ​ពីរ​របស់​វា មាន​មកុដ​ប្រាំ​ពីរ​ដែរ។


ស្រាប់​តែ​សេះ​មួយ​ទៀត​ចេញ​មក សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ​បាន​ទទួល​អំណាច​ដក​សន្ដិ‌ភាព​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​លោក​ប្រហារ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម