អេសេគាល 20:22 - អាល់គីតាប ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងបានដកដៃចេញវិញ ហើយបានប្រព្រឹត្តដោយយល់ដល់ឈ្មោះយើង ដើម្បីមិនឲ្យឈ្មោះយើងត្រូវទាបថោក នៅភ្នែកនៃសាសន៍ដទៃ ដែលយើងបាននាំគេចេញទៅ នៅចំពោះមុខនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែអញបានដកដៃចេញវិញ ហើយបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃសាសន៍ដទៃ ដែលអញបាននាំគេចេញទៅ នៅចំពោះមុខនោះឡើយ |
អុលឡោះតាអាឡាអើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែទ្រង់ប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង ដ្បិតទ្រង់មានចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្រ!។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំមានកំហុសធ្ងន់ណាស់ ដោយយល់ដល់នាមទ្រង់ សូមលើកលែងទោសឲ្យខ្ញុំផង។
រីឯទ្រង់វិញ ទ្រង់មានចិត្តអាណិតអាសូរជានិច្ច ទ្រង់បានលើកលែងទោសឲ្យពួកគេ គឺទ្រង់មិនប្រហារជីវិតពួកគេទេ ជាច្រើនលើកច្រើនសា ទ្រង់តែងតែទប់ ចិត្តមិនឲ្យមានកំហឹង ទ្រង់អត់ធ្មត់ចំពោះពួកគេ។
ដោយយល់ដល់នាមរបស់ទ្រង់ សូមមេត្តាកុំបំបាក់មុខយើងខ្ញុំ សូមកុំធ្វើឲ្យក្រុងយេរូសាឡឹម ដែលជាបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់ ត្រូវអាម៉ាស់។ សូមនឹកចាំពីសម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយយើងខ្ញុំ សូមកុំផ្ដាច់សម្ពន្ធមេត្រីនេះឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតមេត្តាដល់យើងខ្ញុំផង ដោយយល់ដល់នាមរបស់ទ្រង់! យើងខ្ញុំបានក្បត់ទ្រង់ជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងទ្រង់។
អុលឡោះតាអាឡាសម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ទ្រង់វាស់កំពែងនេះ ហើយទ្រង់មិនដកដៃមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ទ្រង់បានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកំទេច និងប្រល័យជីវិតពួកគេឲ្យវិនាសសូន្យនៅវាលរហោស្ថានទេ។
ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសំដែងឲ្យជនជាតិអ៊ីស្រអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះ សូមទ្រង់ស្តាប់ពាក្យទូរអា និងពាក្យសូមអង្វររបស់ខ្ញុំដែលជាអ្នកបម្រើទ្រង់ផង។ ដោយយល់ដល់នាមទ្រង់ សូមសំដែងចិត្តប្រណីមេត្តាចំពោះទីសក្ការៈរបស់ទ្រង់ ដែលត្រូវគេបំផ្លាញនេះផង។
អុលឡោះជាអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! អុលឡោះជាអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! អុលឡោះជាអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ដោយយល់ដល់នាមរបស់ទ្រង់ សូមមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ទ្រង់”។