ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកឲ្យឪពុក។
អេសាយ 7:24 - អាល់គីតាប ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ ព្រោះមានសុទ្ធតែបន្លា និងរពាក់។ ព្រះគម្ពីរខ្មែរសាកល គេនឹងចូលទៅទីនោះ ដោយកាន់ព្រួញ និងធ្នូ ពីព្រោះទឹកដីទាំងមូលមានសុទ្ធតែអញ្ចាញ និងបន្លា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះសុទ្ធតែអញ្ចាញ និងបន្លា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ ព្រោះមានសុទ្ធតែបន្លា និងរពាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ នឹងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះ សុទ្ធតែអញ្ចាញ នឹងបន្លា |
ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកឲ្យឪពុក។
ដីនឹងដុះចេញជាបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។
ដើមកកោះនឹងដុះឡើងជំនួសបន្លា ដើមចំប៉ីនឹងដុះជំនួសខ្ញែរ ទុកជាទីសំគាល់ដែលឥតប្រែប្រួល ឲ្យមនុស្សម្នាដឹងឮរហូតតទៅថា អុលឡោះតាអាឡាបានធ្វើការនេះ។
ឲ្យមកទំនៅតាមចំណោតភ្នំ តាមក្រហែងថ្មទាំងឡាយ ព្រមទាំងនៅតាមគុម្ពោត និងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។
នៅគ្រានោះ គ្រប់ទីកន្លែងដែលមាន ទំពាំងបាយជូរមួយពាន់ដើម តម្លៃជាប្រាក់បីរយតម្លឹង បែរជាដុះសុទ្ធតែបន្លា និងរពាក់។
ចំណែកឯនៅតាមភ្នំ ដែលពីមុនគេធ្លាប់តែកាប់គាស់ បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ ព្រោះគេខ្លាចបន្លា និងរពាក់ គេទុកឲ្យគោ និងហ្វូងចៀម ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។
ក្រុងដែលធ្លាប់តែមានប្រជាជនកុះករ នឹងក្លាយទៅជាគំនរបាក់បែក ហើយស្រុករបស់ពួកគេក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។