Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:24 - ព្រះគម្ពីរខ្មែរសាកល

24 គេ​នឹង​ចូលទៅ​ទីនោះ ដោយ​កាន់​ព្រួញ និង​ធ្នូ ពីព្រោះ​ទឹកដី​ទាំងមូល​មាន​សុទ្ធតែ​អញ្ចាញ និង​បន្លា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ និង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ​សុទ្ធ​តែ​អញ្ចាញ និង​បន្លា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បរ​បាញ់ ព្រោះ​មាន​សុទ្ធ​តែ​បន្លា និង​រពាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ នឹង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ សុទ្ធ​តែ​អញ្ចាញ នឹង​បន្លា

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បរ​បាញ់ ព្រោះ​មាន​សុទ្ធ​តែ​បន្លា និង​រពាក់។

សូមមើលជំពូក ចម្លង




អេសាយ 7:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ឥឡូវនេះ ចូរ​យក​ប្រដាប់បរបាញ់​របស់ឯង គឺ​បំពង់ព្រួញ និង​ធ្នូ​របស់ឯង ហើយ​ចេញទៅ​ទីវាល បរបាញ់​រក​សាច់​សត្វ​ឲ្យ​ឪពុក​មក


ដី​នឹង​ធ្វើឲ្យ​គុម្ពបន្លា និង​ដើមបន្លា​ដុះឡើង​សម្រាប់​អ្នក​; អ្នក​ត្រូវ​ហូប​តិណជាតិ​តាម​ទីវាល​។


ដើមស្រល់​នឹង​ដុះឡើង​ជំនួស​គុម្ពបន្លា ដើមមឺថល​នឹង​ដុះឡើង​ជំនួស​អញ្ចាញ ការនេះ​នឹង​បាន​សម្រាប់​ជា​កេរ្តិ៍ឈ្មោះ​ដល់​ព្រះយេហូវ៉ា និង​សម្រាប់​ជា​សញ្ញាសម្គាល់​ដ៏អស់កល្ប ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ”៕


វា​ទាំងអស់​នឹង​មក​ទំ​នៅក្នុង​ចំណោត​ជ្រលងភ្នំ នៅក្នុង​ក្រហែង​ថ្ម នៅលើ​គ្រប់ទាំង​គុម្ពបន្លា និង​នៅ​អស់ទាំង​វាលស្មៅ​។


នៅ​ថ្ងៃ​នោះ កន្លែង​ទាំងអស់​ដែល​ធ្លាប់​មាន​ដើមទំពាំងបាយជូរ​មួយពាន់​ដើម ដែល​មានតម្លៃ​ជា​កាក់ប្រាក់​មួយពាន់ នឹង​ត្រឡប់ជា​អញ្ចាញ និង​បន្លា​វិញ​។


រីឯ​អស់ទាំង​តំបន់ភ្នំ​ដែល​គេ​បាន​ជ្រួយដី​ដោយ​ចប អ្នក​នឹង​មិន​ទៅ​ទីនោះ​ឡើយ ដោយព្រោះ​ខ្លាច​អញ្ចាញ និង​បន្លា​។ ទីនោះ​នឹង​ត្រឡប់ជា​កន្លែងលែង​ហ្វូងគោ និង​កន្លែង​ហ្វូងចៀម​ដើរជាន់”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម