Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:25 - អាល់គីតាប

25 ចំណែក​ឯ​នៅ​តាម​ភ្នំ ដែល​ពី​មុន​គេ​ធ្លាប់​តែ​កាប់​គាស់ បែរ​ជា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ទៀត​ទេ ព្រោះ​គេ​ខ្លាច​បន្លា និង​រពាក់ គេ​ទុក​ឲ្យ​គោ និង​ហ្វូង​ចៀម ទៅ​ស៊ី​ស្មៅ​នៅ​តាម​កន្លែង​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 រីឯ​អស់ទាំង​តំបន់ភ្នំ​ដែល​គេ​បាន​ជ្រួយដី​ដោយ​ចប អ្នក​នឹង​មិន​ទៅ​ទីនោះ​ឡើយ ដោយព្រោះ​ខ្លាច​អញ្ចាញ និង​បន្លា​។ ទីនោះ​នឹង​ត្រឡប់ជា​កន្លែងលែង​ហ្វូងគោ និង​កន្លែង​ហ្វូងចៀម​ដើរជាន់”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 អ្នក​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ និង​បន្លា ទី​នោះ​នឹង​បាន​សម្រាប់​ជា​ទី​លែង​ហ្វូង​គោ ហើយ​សម្រាប់​ឲ្យ​ហ្វូង​ចៀម​ញាំ‌ញី​ទៅ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ចំណែក​ឯ​នៅ​តាម​ភ្នំ ដែល​ពី​មុន​គេ​ធ្លាប់​តែ​កាប់​គាស់ បែរ​ជា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ទៀត​ទេ ព្រោះ​គេ​ខ្លាច​បន្លា និង​រពាក់ គេ​ទុក​ឲ្យ​គោ និង​ហ្វូង​ចៀម ទៅ​ស៊ី​ស្មៅ​នៅ​តាម​កន្លែង​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯង​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ នឹង​បន្លា ទី​នោះ​នឹង​បាន​សំរាប់​ជា​ទី​លែង​ហ្វូង​គោ ហើយ​សំរាប់​ឲ្យ​ហ្វូង​ចៀម​ញាំ‌ញី​ទៅ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




អេសាយ 7:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​នានា​របស់​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ បោះ​បង់​ចោល​រហូត​ត​ទៅ គឺ​មាន​តែ​ហ្វូង​សត្វ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​មក​ជ្រក នៅ​ទី​នោះ ឥត​មាន​នរណា​រំខាន​វា​ឡើយ។


ហ្វូង​ចៀម​នឹង​ដើរ​រក​ស៊ី​តាម​គំនរ​បាក់​បែក ដូច​នៅ​តាម​វាល​ស្មៅ ហើយ​ពពែ​ដែល​គេ​បំប៉ន ក៏​មក​ស៊ី​ស្មៅ​នៅ​តាម​នោះ​ដែរ។


ឲ្យ​មក​ទំ​នៅ​តាម​ចំណោត​ភ្នំ តាម​ក្រហែង​ថ្ម​ទាំង‌ឡាយ ព្រម​ទាំង​នៅ​តាម​គុម្ពោត និង​នៅ​តាម​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែរ។


ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បរ​បាញ់ ព្រោះ​មាន​សុទ្ធ​តែ​បន្លា និង​រពាក់។


អ៊ីស្រ‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ?


ស្រុក​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ទៅ​ជា វាល​ស្មៅ​សម្រាប់​សត្វ ជា​កន្លែង​ឃ្វាល​ហ្វូង​សត្វ និង​ជា​កន្លែង​ដែល​គេ​ទុក​ឲ្យ​ហ្វូង​សត្វ​នៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម