ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 59:5 - អាល់គីតាប

គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង ស៊ុត​ពស់​អសិរ‌ពិស អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ភ្ញាស់​ពង​របស់​ពស់ពិស ហើយ​ព័ទ្ធ​ជា​សំណាញ់​ពីងពាង​; អ្នកដែល​ហូប​ពង​របស់ពួកវា​នឹង​ស្លាប់ ហើយ​ពងដែល​ជាន់បែក ក៏​ញាស់ចេញ​ជា​ពស់វែក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ភ្ញាស់​ពង​របស់​ពស់​វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក ក៏​ញាស់​ចេញ​ជា​ពស់​វែក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង ស៊ុត​ពស់​អសិរ‌ពិស អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ភ្ញាស់​ពង​របស់​ពស់‌វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីង‌ពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ នោះ​រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក នោះ​ក៏​ញាស់​ចេញ​ជា​ពស់‌វែក

សូមមើលជំពូក



អេសាយ 59:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បង្អែក​របស់​គេ​ត្រូវ​បាក់ អ្វីៗ​ដែល​គេ​ទុក​ចិត្ត ប្រៀប​ដូច​ជា​សំបុក​ពីង‌ពាង។


នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរ‌ពិស​ចឹក។


ភីលី‌ស្ទីន​ទាំង​មូល​អើយ មិន​ត្រូវ​រីក‌រាយ ដោយ​ឃើញ​ដំបង​ដែល ធ្លាប់​វាយ​អ្នក បាន​បាក់​នោះ​ឡើយ! ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះ ហើយ​ក៏​នឹង​មាន​ពស់​អសិរ‌ពិស​កើត​ចេញ ពី​ពង​របស់​ពស់​វែក​នោះ​ដែរ។


រីឯ​ពស់​វែក​មក​ធ្វើ​រូង និង​ដាក់​ពង​នៅ​ទី​នោះ រួច​ភ្ញាស់​កូន​របស់​វា។ ខ្លែង‌ស្រាក​ក៏​ហើរ​ទាំង​ហ្វូងៗ មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។


នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន។


កាល​យ៉ះយ៉ា​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់ គាត់​និយាយទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​កំហឹង​របស់​អុលឡោះ ដែល​ជិត​មក​ដល់​ដូច្នេះ?។