Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 59:6 - អាល់គីតាប

6 អ្នក​រាល់​គ្នា​រៀបចំ​គម្រោង‌ការ ដូច​ត្បាញ​សំបុក​ពីង‌ពាង ដែល​ពុំ​អាច​យក​ទៅ​ធ្វើ​ជា​សម្លៀក‌បំពាក់ បិទ‌បាំង​កាយ​បាន​ឡើយ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិត ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 សំណាញ់​របស់ពួកគេ​ប្រើជា​សម្លៀកបំពាក់​មិនបានទេ ហើយ​ពួកគេ​បិទបាំង​កាយ​ដោយ​កិច្ចការ​របស់ខ្លួន​ក៏​មិនបាន​ដែរ កិច្ចការ​របស់ពួកគេ​ជា​កិច្ចការ​ទុច្ចរិត ហើយ​មាន​អំពើហិង្សា​នៅក្នុង​ដៃ​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មង​របស់​គេ​ប្រើ​ធ្វើ​ជា​សម្លៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ កិច្ច‌ការ​របស់​គេ​សុទ្ធ​តែ​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​រាល់​គ្នា​រៀបចំ​គម្រោង‌ការ ដូច​ត្បាញ​សំបុក​ពីង‌ពាង ដែល​ពុំ​អាច​យក​ទៅ​ធ្វើ​ជា​សម្លៀក‌បំពាក់ បិទ‌បាំង​កាយ​ឡើយ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិត ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មង​របស់​គេ​នឹង​ប្រើ​ធ្វើ​ជា​សំលៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន​ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ ការ​របស់​គេ​សុទ្ធ​តែ​ជា​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ

សូមមើលជំពូក ចម្លង




អេសាយ 59:6
31 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល​ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ​ឃៅ​ទៀត​ផង។


ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ ហើយ​ពាក្យ​ទូរអា​របស់​ខ្ញុំ នៅ​តែ​បរិសុទ្ធ​ដដែល។


នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​ឧក្រិដ្ឋ‌កម្ម ហើយ​នៅ​តាម​ទី​ផ្សារ មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់ និង​ការ​បោក​ប្រាស់។


ទេ! ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដោយ​ចេតនា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ រាល‌ដាល​នៅ​លើ​ផែនដី​នេះ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: កូនៗ​ដែល​ចេះ​តែ​បះ‌បោរ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​បាន​ធ្វើ​តាម​គម្រោង‌ការ ដែល​យើង​មិន​បាន​គ្រោង​ទុក ពួក​គេ​បាន​ចង​សម្ពន្ធ‌មិត្ត ផ្ទុយ​ពី​ឆន្ទៈ​របស់​យើង ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។


ចម្ការ​ទំពាំង‌បាយជូរ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ប្រជា‌ជាតិ​អ៊ីស្រ‌អែល ដើម​ទំពាំង‌បាយ​ជូរ​ដែល​ទ្រង់​ស្រឡាញ់ គឺ​ប្រជា‌ជន​យូដា។ ទ្រង់​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​យុត្តិធម៌ តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ទ្រង់​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​សុចរិត តែ​ទ្រង់​បែរ​ឮ​ស្នូរ​សំរែក របស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​ទៅ​វិញ។


យើង​នឹង​លាត​ត្រដាង​អំពើ​ដែល​អ្នក​ប្រព្រឹត្ត អំពើ​ដែល​អ្នក​ចាត់​ទុក​ថា​សុចរិត​នោះ ពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ​ឡើយ។


អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរ‌ឃៅ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាម គោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​ឲ្យ​ពាក្យ​ទូរអា‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។


គ្មាន​នរណា​ម្នាក់​អង្វរ​រក​នាម​ទ្រង់​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​លាក់​មុខ​នឹង​យើង​ខ្ញុំ ទ្រង់​បណ្ដោយ​ឲ្យ​ចិត្ត​អាក្រក់ របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។


អំពើ​អាក្រក់​ហូរ​ចេញ​ពី​ក្រុង​នេះ ដូច​ទឹក​ហូរ​ចេញ​ពី​ប្រភព​ទឹក។ ក្នុង​ទីក្រុង​មាន​ឮ​និយាយ​តែ​អំពើ​ឃោរ‌ឃៅ និង​ការ​បំផ្លិច‌បំផ្លាញ។ ការ​ឈឺ​ចុក​ចាប់ និង​ស្នាម​របួស ស្ថិត​នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​យើង​ជា‌និច្ច។


មិន​ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង


អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​ឲ្យ​អំពើ​អាក្រក់​រឹត​តែ​ឃោរ‌ឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ​សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ។


«ចូរ​រៀបចំ​ច្រវាក់ ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋ ទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រ‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ អុលឡោះ‌តាអាឡា​មើល​អ្វី​ពុំ​ឃើញ​ទេ”។


ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល កុំ​ឲ្យ​ថ្ងៃ​វេទនា​ខិត​ចូល​មក​ដល់ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​ឲ្យ រាជ្យ​ដ៏​ឃោរ‌ឃៅ​កាន់​តែ​ខិត​ចូល​មក​ជិត។


កន្លង​ទៅ​នេះ ប្រជា‌រាស្ត្រ​របស់​យើង​តាំង​ខ្លួន​ជា​សត្រូវ​នឹង​យើង។ អ្នក​រាល់​គ្នា​យក​អាវ​ធំ​ចេញ​ពី​អស់​អ្នក​ដែល ត្រឡប់​មក​ពី​សមរ‌ភូមិ​យ៉ាង​សុខ​ស្រួល។


អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ អ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហក និង​បោក​បញ្ឆោត​គ្នា។


នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល លោត​ពី​លើ​ក្រប​ទ្វារ​ម៉ាស្ជិទ តាម​របៀប សាសន៍​ដទៃ។ យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ និង​កល‌ល្បិច ពាស‌ពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។


យេរូ‌សាឡឹម​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះ‌បោរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជិះ‌ជាន់​សង្កត់‌សង្កិន​គ្នា។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា ទ្រង់​មិន​ពេញ​ចិត្ត នឹង​ការ​លែង‌លះ​គ្នា​ទេ ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ក៏​មិន​ពេញ​ចិត្ត​នឹង​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​បែប​នេះ ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ! ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម