គេនឹងកាន់កាប់ទីក្រុងបាក់បែក រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល ជាផ្ទះដែលជិតរលំ។
អេសាយ 5:8 - អាល់គីតាប អស់អ្នកដែលរឹបអូសយកផ្ទះគេ មកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន! អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯង ក៏ត្រូវវេទនាដែរ! ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេង លែងមានដីទៀត ហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់ តែពួកគេប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល វេទនាហើយ! ពួកអ្នកដែលភ្ជាប់ផ្ទះមួយទៅផ្ទះមួយទៀត ហើយបង្ខិតចម្ការមួយទៅចម្ការមួយទៀត រហូតដល់អស់ចន្លោះ នោះអ្នករាល់គ្នានឹងរស់នៅតែឯងនៅកណ្ដាលស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាហើយ ពួកអ្នកដែលយកផ្ទះគេ មកភ្ជាប់ធ្វើជាផ្ទះរបស់ខ្លួន ហើយប្រមូលស្រែចម្ការតៗគ្នា ឥតមានចន្លោះណាសោះ នោះបណ្ដាលឲ្យអ្នករាល់គ្នា រស់នៅតែឯងក្នុងស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលរឹបអូសយកផ្ទះគេ មកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន! អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯង ក៏ត្រូវវេទនាដែរ! ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេង លែងមានដីទៀត ហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់ តែពួកគេប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នា ហើយកៀរប្រមូលស្រែចំការតៗគ្នា ឥតមានចន្លោះណាឡើយ ទាំងបណ្តាលឲ្យឯងរាល់គ្នានៅតែឯងនាញកស្រុកវិញ |
គេនឹងកាន់កាប់ទីក្រុងបាក់បែក រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល ជាផ្ទះដែលជិតរលំ។
គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់ តែភាពចំរុងចំរើនរបស់គេ នឹងមិននៅស្ថិតស្ថេររហូតទេ។
មនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួន រីឯអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។
«កូនមនុស្សអើយ ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នាពោលទៅកាន់បងប្អូន និងសាច់ញាតិរបស់អ្នក ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលថា “ចូរស្ថិតនៅឲ្យឆ្ងាយពីអុលឡោះតាអាឡា ដ្បិតទ្រង់ប្រគល់ទឹកដីនេះឲ្យតែពួកយើងប៉ុណ្ណោះ”។
«កូនមនុស្សអើយ អស់អ្នកដែលរស់លើគំនរបាក់បែក ក្នុងទឹកដីអ៊ីស្រអែល នាំគ្នាពោលថា: “កាលអ៊ីព្រហ៊ីមនៅតែម្នាក់ឯង គាត់កាន់កាប់ស្រុកនេះបានទៅហើយ ចុះចំណង់បើពួកយើងដែលមានគ្នាច្រើន តើពួកយើងទទួលស្រុកនេះមកកាន់កាប់មិនបានឬ!”។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានវះពោះស្ត្រីមានផ្ទៃពោះ នៅស្រុកកាឡាដ ដើម្បីវាតទឹកដីរបស់ខ្លួន។
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន!
បើគេប៉ុនប៉ងចង់បានស្រែចម្ការណា គេដណ្ដើមយកស្រែចម្ការនោះ បើគេប៉ុនប៉ងចង់បានផ្ទះណា គេរឹបអូសយកផ្ទះនោះ គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។
ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កា ប្រមាថមាក់ងាយពួកគេ ដោយពោលថា: អ្នកមុខជាត្រូវវេទនាពុំខាន ព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃ យកមកធ្វើជាទ្រព្យរបស់ខ្លួន! តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត? អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
នែ៎! ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនឲ្យមនុស្សចូលទៅក្នុងនគរនៃអុលឡោះ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។