Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង ក៏​ត្រូវ​វេទនា​ដែរ! ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង លែង​មាន​ដី​ទៀត ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់ តែ​ពួក​គេ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 វេទនា​ហើយ​! ពួកអ្នកដែល​ភ្ជាប់​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​បង្ខិត​ចម្ការ​មួយ​ទៅ​ចម្ការ​មួយ​ទៀត រហូតដល់​អស់​ចន្លោះ នោះ​អ្នករាល់គ្នា​នឹង​រស់នៅ​តែឯង​នៅកណ្ដាល​ស្រុក​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 វេទនា​ហើយ ពួក​អ្នក​ដែល​យក​ផ្ទះ​គេ មក​ភ្ជាប់​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន ហើយ​ប្រមូល​ស្រែ​ចម្ការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​សោះ នោះ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា រស់​នៅ​តែ​ឯង​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 វេទនា​ដល់​ពួក​អ្នក​ដែល​សង់​ផ្ទះ​ភ្ជាប់​គ្នា ហើយ​កៀរ​ប្រមូល​ស្រែ​ចំការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​ឡើយ ទាំង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ឯង​នា​ញក​ស្រុក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង ក៏​ត្រូវ​វេទនា​ដែរ! ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង លែង​មាន​ដី​ទៀត ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់ តែ​ពួក​គេ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




អេសាយ 5:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែក រស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល ជា​ផ្ទះ​ដែល​ជិត​រលំ។


គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់ តែ​ភាព​ចម្រុង‌ចម្រើន​របស់​គេ នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។


មនុស្ស​លោភ‌លន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺន‌យូរ។


«កូន​មនុស្ស​អើយ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ពោល​ទៅ​កាន់​បងប្អូន និង​សាច់‌ញាតិ​របស់​អ្នក ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ថា “ចូរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​តែ​ពួក​យើង​ប៉ុណ្ណោះ”។


«កូន​មនុស្ស​អើយ អស់​អ្នក​ដែល​រស់​លើ​គំនរ​បាក់​បែក ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល នាំ​គ្នា​ពោល​ថា: “កាល​លោក​អប្រាហាំ​នៅ​តែ​ម្នាក់​ឯង លោក​កាន់​កាប់​ស្រុក​នេះ​បាន​ទៅ​ហើយ ចុះ​ចំណង់​បើ​ពួក​យើង​ដែល​មាន​គ្នា​ច្រើន តើ​ពួក​យើង​ទទួល​ស្រុក​នេះ​មក​កាន់​កាប់​មិន​បាន​ឬ!”។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌ នៅ​ស្រុក​កាឡាដ ដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។


អស់​អ្នក​ដែល​គិត‌គូរ​គម្រោង‌ការ​ទុច្ចរិត ព្រម​ទាំង​ដេក​សញ្ជឹង​គិត​រក​ឧបាយ‌កល លុះ​ព្រឹក​ឡើង​ប្រើ​អំណាច​របស់​ខ្លួន សម្រេច​តាម​គម្រោង‌ការ​នេះ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!


បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ស្រែ​ចម្ការ​ណា គេ​ដណ្ដើម​យក​ស្រែ​ចម្ការ​នោះ បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ផ្ទះ​ណា គេ​រឹប​អូស​យក​ផ្ទះ​នោះ គេ​ប្លន់​ម្ចាស់​ផ្ទះ និង​គ្រួសារ ហើយ​ដណ្ដើម​យក​មត៌ក​របស់​គាត់​ទៀត​ផង។


ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា ប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា: អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន! តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ


នែ! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម