អេសាយ 41:15 - អាល់គីតាប យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កំទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។ ព្រះគម្ពីរខ្មែរសាកល មើល៍! យើងបានធ្វើឲ្យអ្នកទៅជាក្ដារបញ្ជាន់ដ៏ថ្មី ហើយមុត ដែលមានធ្មេញច្រើន។ អ្នកនឹងបញ្ជាន់ភ្នំទាំងឡាយ ហើយកិនពួកវាម៉ដ្ដ ក៏នឹងធ្វើឲ្យទីទួលនានាបានដូចជាអង្កាមផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! យើងបានយកអ្នកធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី ហើយមុត ដែលមានធ្មេញ អ្នកនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកម្ទេច ហើយអ្នកនឹងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញបានយកឯងធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី ហើយមុត ដែលមានធ្មេញ ឯងនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកំទេច ហើយនឹងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាមផង |
ខ្ញុំបានកំទេចពួកគេឲ្យហ្មត់ ដូចធូលីដីដែលត្រូវខ្យល់ផាត់ ខ្ញុំបានបោសពួកគេ ដូចភក់ជ្រាំនៅតាមផ្លូវ។
សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ អុលឡោះគំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលំអងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។
ឱប្រជាជនរបស់ខ្ញុំអើយ អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែន ឥឡូវនេះ អ្វីៗដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល បានប្រាប់ឲ្យខ្ញុំដឹង ខ្ញុំក៏យកមកប្រកាស ជាដំណឹងដល់អ្នករាល់គ្នាដែរ!។
ពេលបេះសណ្ដែក បេះល្ងរួចហើយ គាត់យកឈើមកវាយគ្រាប់សណ្ដែក និងយករំពាត់មកវាយគ្រាប់ល្ង គឺគាត់មិនយករនាស់មករាស់សណ្ដែក ឬក៏យករទេះមកបរពីលើល្ងឡើយ។
ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា កំទេចចំបើងដែលហុយឡើង។
យើងនឹងកំទេចទាំងភ្នំធំ ទាំងភ្នំតូច យើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិត យើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោក ហើយឲ្យបឹងបួរីងហួតហែង។
សូមទ្រង់ហែកផ្ទៃមេឃ ហើយចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក ចំពោះទ្រង់។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ កិត្តិនាមរបស់ទ្រង់។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ ចំពោះទ្រង់។
«បាប៊ីឡូនអើយ កាលពីមុន អ្នកប្រៀបបាននឹងញញួរ ជាគ្រឿងសស្រ្ដាវុធ យើងបានប្រើអ្នក សម្រាប់វាយដំប្រជាជាតិនានា និងកំទេចនគរទាំងឡាយ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលជាម្ចាស់របស់ ជនជាតិអ៊ីស្រអែលមានបន្ទូលថា៖ «ក្រុងបាប៊ីឡូនប្រៀបបាននឹងលានបោកស្រូវ នៅតែបន្តិចទៀត ដល់ពេលគេច្រូតកាត់ ក្រុងនេះហើយ!»។
ខ្ញុំនឹងស្រែកទ្រហោយំ សោកសង្រេងនៅលើភ្នំ ខ្ញុំនឹងយំរៀបរាប់ នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំ ដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់ គ្មាននរណាដើរកាត់តាមនោះទៀតទេ ហើយក៏លែងឮសូរសំរែកហ្វូងសត្វទៀតដែរ សត្វស្លាបក៏ដូចជាសត្វចតុប្បាទ វាចាកចេញបាត់អស់ទៅហើយ។
យើងនឹងធ្វើឲ្យស្រុកនោះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ អំណាចអួតអាងរបស់ពួកគេនឹងរលាយសូន្យ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលក្លាយទៅជាទីស្ងាត់ជ្រងំ គ្មាននរណាដើរកាត់តាមនោះឡើយ។
ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសំដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។
«ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កំទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កំទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភ័ណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជាអុលឡោះតាអាឡា និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាអុលឡោះជាម្ចាស់នៃផែនដីទាំងមូល»។
ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលម៉ាស្ជិទ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
បងប្អូននឹងទទួលតំបន់ភ្នំ ទោះបីមានសុទ្ធតែព្រៃក៏ដោយ។ បងប្អូនត្រូវឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ ហើយត្រូវបណ្តេញជនជាតិកាណានចេញទៅ ទោះបីពួកគេមានរទេះដែក និងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយ»។
អុលឡោះតាអាឡាមានបន្ទូលមកគាត់វិញថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងវាយឈ្នះជនជាតិម៉ាឌាន ដូចវាយជាមួយនឹងមនុស្សតែម្នាក់»។